Social Network

ពាក់ព័ន្ធ​រឿងអាស្រូវ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង៖ កូនស្រី​របស់​លោកស្រី ឆយ ស៊ូនស៊ីល ត្រូវបាន​ចាប់ខ្លួន​នៅប្រទេស​ដាណឺម៉ាក​

(សេអ៊ូល)៖ ប៉ូលិសដាណឺម៉ាក នៅថ្ងៃចន្ទនេះ  បានសម្រេចឃាត់ខ្លួន កូនស្រីលោកស្រី ឆយ ស៊ូនស៊ីល ជាមិត្តជិតស្និទ្ធ របស់ប្រធានាធិបតី កូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ហើយក៏ជាដើមចមនៃរឿង អាស្រូវពុករលួយនយោបាយ ដែលបានធ្វើឱ្យលោកស្រី ផាក ត្រូវសភាបោះឆ្នោត ទម្លាក់ពីតំណែងកាលពីខែធ្នូ។ នេះបើតាមចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌ មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០១៧។

 យោងតាមទីភ្នាក់ងារ ប៉ូលិសជាតិកូរ៉េខាងត្បូង ខាងភាគីប៉ូលិសដាណឺម៉ាកបានឱ្យដឹងនៅព្រឹក ថ្ងៃចន្ទនេះថា កូនស្រីរបស់ស្ត្រី ឆយ ស៊ូនស៊ីល ឈ្មោះថា ជុង យូរ៉ា (Chung Yoo-ra) ត្រូវបានចាប់ខ្លួន ពីបទស្នាក់នៅដោយ ខុសច្បាប់ហើយដែល ការឃាត់ខ្លួននេះទៀតសោត ធ្វើឡើងបន្ទាប់ពីក្រុមរដ្ឋអាជ្ញាបាន ស្នើសុំកិច្ចសហការពីប៉ូលិល អន្តរជាតិដោយ បញ្ចូលឈ្មោះ ជុង យូរ៉ា ទៅក្នុងបញ្ជីឈ្មោះតាមចាប់ ខ្លួនក្រោយពេលបាន បដិសេធឆ្លើយសំណួរ របស់ក្រុមអ្នកស៊ើបអង្កេត  ដែលបានចោទថា រូបនាងថាប្រើឈ្មោះម្ដាយ និងប្រធានាធិបតីកូរ៉េ ខាងត្បូងដើម្បីទទួល បានផលប្រយោជន៍ ពីសាកលវិទ្យាល័យ Seoul-based Ewha Womans។

គួរបញ្ជាក់ថាប៉ូលិស កូរ៉េខាងត្បូង នៅមិនទាន់ធ្វើ ការអត្ថាធិប្បាយណាមួយ នៅឡើយទេ ជុំវិញការចាប់ខ្លួននេះ ប៉ុន្តែក្រុមអ្នកស៊ើបអង្កេតអះ អាងថា នឹងស្វែងរកកិច្ចសហការ ពីប៉ូលិសដាណឺម៉ាក ក្នុងការធ្វើបត្យាប័នស្រ្តី ជុង យូរ៉ា មកកាន់កូរ៉េខាងត្បូង៕

ដកស្រង់ពី៖FRESH NES