Social Network

ប្រធានាធិបតីរុស្ស៊ី ប្រកាសកាន់ទុក្ខនៅថ្ងៃចន្ទស្អែកនេះ ដល់ជនរងគ្រោះ​ទាំង៩២នាក់ នៅក្នុង​គ្រោះថ្នាក់ធ្លាក់ យន្ដហោះ​យោធារុស្ស៊ី

(មូស្គូ) ប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្ដែងក្ដីមរណៈទុក្ខ យ៉ាងជ្រាលជ្រៅ ដល់គ្រួសារសាច់ញ្ញាត្តិ ជនរងគ្រោះ ទំាង៩២នាក់ ដែលបានស្លាប់ បាត់បង់ជីវិត នៅក្នុងធ្លាក់ យន្ដហោះយោធារុស្ស៊ី មួយគ្រឿង នៅឯតំបន់ សមុទ្រខ្មៅ នៅថ្ងៃអាទិត្យនេះ ខណៈការកាន់ទុក្ខ នឹងត្រូវចាប់ផ្ដើមនៅថ្ងៃចន្ទស្អែកនេះ នៅទូទាំង។ នេះបើតាមការចេញ ផ្សាយដោយ សារព័ត៌មាន Sputnik នៅយប់ថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០១៦។

 យន្ដហោះយោធារុស្ស៊ីធុន TU-154  បានបាត់ចេញពី ប្រព័ន្ធរ៉ាដា នៅម៉ោង ប្រមាណជា ០៥ ៖២៥ នាទីទៀបភ្លឺ (ម៉ោង នៅក្នុងតំបន់) ពីរនាទីក្រោយពេលហោះ ចេញពីទីក្រុងស៊ូឈី នៃភាគខាងត្បូង ប្រទេសរុស្ស៊ី ក្នុងដំណើរផ្លូវ ឆ្ពោះទៅកាន់  ប្រទេសស៊ីរី  ដើម្បីអបអរសាទរ និងប្រារព្ធ ពិធីបុណ្យណូអ៊ែល សម្រាប់ កងទ័ពរុស្ស៊ី ដែលកំពុង ឈរជើងនៅស៊ីរី។

ភ្លាមៗ នោះដែរ ក្រោយទទួល បានដំណឹងធ្លាក់ យន្ដហោះយោធានេះ វិមានក្រឹមឡាំង បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានសម្ដែងក្ដីមរណៈ ទុក្ខយ៉ាងជ្រាលជ្រៅ ក្រៀមក្រំ ជាទីបំផុត ដល់គ្រួសារសាច់ញ្ញាត្តិ ជនរងគ្រោះទំាង អស់ ដែលបានស្លាប់បាត់ បង់ជីវិត នៅក្នុងគ្រោះថ្នាក់ធ្លាក់ យន្ដហោះយោធារុស្ស៊ី ដោយលោកកំណត់ យកថ្ងៃចន្ទស្អែក នេះ ជាថ្ងៃកាន់ទុក្ខ នៅទូទាំងប្រទេស។

គួរបញ្ជាក់ថា បើតាមវិមានក្រឹមឡាំង លោកប្រធានា ធិបតីរុស្ស៊ី បានបញ្ជាជាបន្ទាន់ឱ្យ បង្កើតគណៈកម្មា ការស៊ើបអង្កេត មួយ សំដៅកំណត់មូល ហេតុនៃគ្រោះថ្នាក់ យន្ដហោះយោធា រុស្ស៊ីធុន TU-154៕

ដកស្រង់ពី៖FRESH NEW