Social Network

Duterte ប្រឈមមុខ ទៅនឹងការចោទប្រកាន់ ក្រោយអះអាងថា ខ្លួនធ្លាប់សម្លាប់មនុស្ស ដោយផ្ទាល់ដៃ

បរទេស៖ ទូរទស្សន៍ប៊ីប៊ីស៊ី ចុះផ្សាយ នៅថ្ងៃសុក្រទី២៣ ខែធ្នូ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ក្រុមអ្នកឃ្លាំ មើលសិទ្ធិមនុស្ស ប្រចាំនៅ ប្រទេសហ្វីលីពីន បាននិយាយថា ខ្លួននឹងបើក ការស៊ើបអង្កេត មួយក្រោយការ ប្រកាសអះអាង ដោយផ្ទាល់ពីសំណាក់ លោកប្រធានាធិបតី ហ្វីលីពីនលោក Rodrigo Duterte ថាធ្លាប់បាន សម្លាប់ជនសង្ស័យ ជួញដូរគ្រឿងញៀន ជាច្រើននាក់ កាលពីពេលដែលលោក នៅជាអភិបាលក្រុម Davao ។

គណៈកម្មការ សិទ្ធិមនុស្សនេះ ក៏នឹងត្រូវធ្វើការវិភាគ ទៅលើរបាយការណ៍ ទៅលើហេតុការណ៍ នៃការសម្លាប់មនុស្ស ជាច្រើនរយនាក់ មួយដែលធ្លាប់បាន កើតឡើងនៅ ភាគខាងត្បូង ទីក្រុងនេះផងដែរ ។

គួររំលឹកដែរថាលោក Duterte បានធ្វើការ ប្រកាសអះអាង នៅចំពោះមុខអ្នក យកព័ត៌មាន របស់ប៊ីប៊ីស៊ី កាលពីសប្តាហ៍មុនថា គាត់ពិតជាបានសម្លាប់ បុរស៣នាក់ ដោយផ្ទាល់ដៃគាត់មែន កាលពីពេល ដែលនៅជា អភិបាលក្រុង ហើយក្រោយពីឡើង ជាប្រធានាធិបតីមក ការប្រយុទ្ធ ប្រឆាំងទៅនឹង ក្រុមជួញដូរ បានធ្វើឡើង កាន់តែខ្លាំងក្លាឡើង ដោយមនុស្ស រាប់ពាន់នាក់ ត្រូវបានសម្លាប់ ៕

ដកស្រង់ពី៖ដើមអម្ពិល