Social Network

យូអិន អនុម័តដំណោះស្រាយបន្ថែមពេល ១ឆ្នាំដើម្បីផ្ដល់ជំនួយ តាមព្រំដែន នៅប្រទេសស៊ីរី

យូអិន ៖ ក្រុមប្រឹក្សាសន្ដិសុខ នៃអង្គការ សហប្រជាជាតិ បានអនុម័ត ដំណោះស្រាយមួយទៀត ដើម្បីពង្រីក ការផ្ដល់ជំនួយ នៅតាមព្រំដែន ទៅកាន់ប្រទេសស៊ីរី ក្នុងរយៈពេល ១ឆ្នាំបន្ថែមទៀត ដោយសារតែ បច្ចុប្បន្ននេះ ទីក្រុងអាឡេប៉ូ នៃប្រទេសពោពេញ ទៅដោយសង្គ្រាមមួយនេះ នៅមិនទាន់ទទួល បានកិច្ចព្រមព្រៀង លើបទឈប់បាញ់គ្នាមួយ ដ៏ពេញលេញ នៅឡើយទេ ។

ក្រុមប្រឹក្សានៃ ប្រទេសជាសមាជិកចំនួន ១៥បានព្រមគ្នា សម្ដែងនូវ ការព្រួយបារម្ភ មិនអាចទទួល យកបាននៃការ កើនឡើង នូវជម្លោះប្រដាប់អាវុធ ដែលបានសម្លាប់ មនុស្សទាំងប្រជាជន ស៊ីវិលស្លូតត្រង់អស់ជាង ៤លាននាក់ ដោយចំនួនអ្នកស្លាប់ ដ៏ច្រើនលើសលុបនេះ ជាលទ្ធផលនៃ ជម្លោះដ៏រ៉ាំរ៉ៃ រវាងរដ្ឋាភិបាលស៊ីរី និងក្រុមប្រឆាំង ។

ដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្ដិសុខ នៃអង្គការ សហប្រជាជាតិ ត្រូវបានគេដឹងថា នឹងចប់នៅត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ដែលអាជ្ញាធរអនុញ្ញាត ឲ្យអង្គការសហប្រជាជាតិ និងដៃគូអនុវត្តរបស់ខ្លួន ដើម្បីធ្វើការផ្ដល់ ជំនួយមនុស្សធម៌ តាមបណ្ដោយព្រំដែន ដែលជាខ្សែបន្ទាត់ នៃតំបន់មានជម្លោះ ៕

ដកស្រង់ពី៖ដើមអម្ពិល