Social Network

ចិនសាកល្បង ហោះហើរឧទ្ធម្ភាចក្រស៊ីវិល អាចផ្ទុកទម្ងន់ជាង ៧តោន លើកដំបូង ដោយជោគជ័យ

ហាបីន៖ សាជីវកម្មឧស្សាហកម្ម អាកាសចរណ៍ចិន ហៅកាត់ថា (AVIC) បានធ្វើការ សាកល្បងហោះហើរ ឧទ្ធម្ភាគចក្រ ស៊ីវិល ដែលទើននឹង បង្កើតថ្មី អាចផ្ទុកទម្ងន់ រហូតដល់ទៅជាង ៧តោន ដើម្បីបង្ហាញឲ្យឃើញ ពីការអភិវឌ្ឍថ្មី នៅក្នុងវិស័យ ឧស្សាហកម្ម ឧទ្ធម្ភាគ ចក្ររបស់ខ្លួន នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួ នៅមុននេះបន្ដិច ។

ប្រភពព័ត៌ មានពីសាជីវកម្ម ឧស្សាហកម្ម អាកាសចរណ៍ចិន AVIC បានឲ្យដឹងថា ឧទ្ធម្ភាគចក្រ ស៊ីវិលម៉ូដែល AC352 ជាឧទ្ធម្ភាគចក្រ ដែលមានម៉ាស៊ីនពីរ មានសមត្ថភាព ផ្ទុកទម្ងន់អតិបរ មា រហូតទៅដល់ ៧,៥តោន និងមានសមត្ថភាព ផ្ទុកអ្នក ដំណើរបានរហូតដល់ទៅ ១៦នាក់ ។ បើតាមការលើកឡើង របស់លោក Lu Weijian ប្រធានរចនាម៉ូដ ឧទ្ធម្ភាចក្រថ្មីម៉ូដែល AC352 បានឲ្យដឹងថា ឧទ្ធម្ភាគចក្រថ្មីនេះ អាចត្រូវបានប្រើដើម្បី ដឹកជញ្ជូននៅក្នុងវាល រួមទាំងការ ដឹកជញ្ជូន នៅលើឈូងសមុទ្រ ប្រយោជន៍ ស្វែងរក និងជួយសង្គ្រោះ ពង្រឹងការ អនុវត្តច្បាប់ ការដឹកជញ្ជូនទូទៅ និងជំនួយផ្នែកឱសថ ៕

ដកស្រង់ពី៖ ដើមអម្ពិល