Social Network

រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ ចិន ផ្តល់ជំនួយ ១៤លានដុល្លារ ដល់រដ្ឋាភិបាលហ្វីលីពីន ក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀន

ម៉ានីល៖ នៅថ្ងៃអង្គារនេះ រដ្ឋមន្ត្រីក្រសួង ការពារជាតិ នៃប្រទេសហ្វីលីពីន បានថ្លែងថា ចិន បានផ្តល់កញ្ចប់ ថវិកាចំនួន ១៤លានដុល្លារ សហរដ្ឋអាមេរិក មកឲ្យរដ្ឋាភិបាល ហ្វីលីពីន ក្នុងនោះមានកាំភ្លើង ធុនតូចជាច្រើនគ្រឿង និងទូកលឿនជាច្រើនគ្រឿង ដើម្បីជាជំនួយដល់លោក រ៉ូឌ្រីហ្គោ ឌូទើតេ ប្រធានាធិបតីហ្វីលីពីន ក្នុងការជំរុញដល់ការ ប្រយុទ្ធប្រឆំាងគ្រឿង ញៀន និងប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ទាំងពួង ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ (Reuters) បានចុះផ្សាយ ព័ត៌មាននេះ ឲ្យដឹងនៅមុននេះ បន្តិច ។ ការផ្តល់នូវទឹកប្រាក់ ជាច្រើន លានដុល្លារនេះ គឺបានកើតឡើង បន្ទាប់ពីលោក Zhao Jianhua ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅហ្វីលីពីន បានជួបជាមួយលោក ឌូទើតេ កាលពីរាត្រីថ្ងៃចន្ទ នៅឯវិមានប្រធានាធិបតី ។ ក្រៅពីនេះ រដ្ឋាភិបាល ក៏នឹងផ្តល់ជាប្រាក់ កម្ចីប្រមាណ ៥០០លានដុល្លារ សម្រាប់រយៈពេលវែង សម្រាប់យក ទៅបំពេញកង្វះខាត ផ្នែកសម្ភារៈផ្សេងៗទៀត ។

លោក Lorenzana បានប្រាប់ដល់បណ្តា អ្នកសារព័ត៌មាន មួយចំនួន បន្ទាប់ពីបានប្រគល់ អំណោចសម្រាប់បុណ្យ Christmas ដោយយោធារង របួសមួយចំនួនដែល សម្រាកព្យាបាលនៅក្នុង មន្ទីរពេទ្យនៅ ក្នុងក្រុងម៉ានីលថា "ចិន បានផ្តល់បញ្ជីឈ្មោះ នៃសម្ភារៈយោធា ហើយយើងនឹងចាប់ ដំណើរការតាមនេះ ដើម្បីជួយរកឲ្យបាន តាមអ្វីដែលយើងមាន តម្រូវការជាក់ស្តែង" ៕

ដកស្រង់ពី៖ ដើមអម្ពិល