Social Network

ពូទីន ប្តេជ្ញាសងសឹក ចំពោះរឿង ការធ្វើឃាតអគ្គរដ្ឋទូត របស់ខ្លួន នៅតួកគី

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ប្តេជ្ញាបង្កើនការ ខិតខំប្រឹងប្រែង ប្រឆាំងនឹងភេរវកម្ម ដោយការសន្យាថា នឹងធ្វើការឆ្លើយតប យ៉ាងខ្លាំងក្លា ចំពោះការធ្វើឃាត លោក Andrey Karlov ជាអគ្គរដ្ឋទូត ប្រទេសរុស្ស៊ី ប្រចាំនៅប្រទេសតួកគី ។

តាមការចុះផ្សាយ របស់គេហទំព័រ Ibtimes បានឲ្យដឹងថា លោក ពូទីន បានហៅការធ្វើឃាត អគ្គរដ្ឋទូនរុស្ស៊ី នៅតួកគី គឺមានន័យថា គឺជាការបង្ករឿងដោយ ចេតនា ក្នុងគោលបំណង បំផ្លាញភាពល្អប្រសើរ នៃចំណងមិត្តភាព រវាងរុស្ស៊ីនិងតួកគី ហើយប្រធានាធិបតី រូបនេះ បានបន្ថែមទៀតថា មានការឆ្លើយតប តែមួយគត់ ដែលទីក្រុងមូស្គូ គួរតែផ្តល់ត្រឡប់ទៅវិញ គឺការបង្កើននូវការខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំង នឹងភេរវកម្ម ។

គួរបញ្ជាក់ផងដែរថា ក្រុមស៊ើបអង្កេត របស់រុស្ស៊ី បានធ្វើដំណើរ ទៅដល់ទីក្រុង Ankara ប្រទេសតួកគី នៅថ្ងៃទី២០នេះ ដើម្បីធ្វើការពិនិត្យ និងស៊ើបអង្កេតរួម គ្នាជាមួយនឹង អាជ្ញាធរតួកគី ដើម្បីវែករកមុខ អ្នកនៅក្រោយ រឿងឃាតកម្ម ដ៏សាហារនេះ ៕

ដកស្រង់ពី៖ដើមអម្ពិល