Social Network

សហភាពអឺរ៉ុប បន្ថែមទណ្ឌកម្មលើរុស្ស៊ី រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧

ព្រុចសែល៖ ក្រុមប្រឹក្សា សហភាពអឺរ៉ុប ហៅកាត់ថា (EU) បានសម្រេច ពង្រីកបន្ថែម ទណ្ឌកម្មរបស់ខ្លួន ទៅលើប្រទេសរុស្ស៊ី រយៈពេល ៦ខែ បន្ថែមទៀត រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ក្រោយពីការអនុវត្ត កិច្ចព្រមព្រៀង ទីក្រុងមីងស៍ នៅក្នុងកិច្ចប្រជុំកំពូល EU ហើយថ្នាក់ដឹកនាំ សហភាពអឺរ៉ុប ក៏កំពុងរកទណ្ឌកម្មថ្មី ដើម្បីដាក់សម្ពាធទៅលើ ប្រទេសរុស្ស៊ី ថែមទៀតដែរ ។

ទណ្ឌកម្មនេះ រួមមានការកំណត់ ការចូលដំណើរ ការទៅកាន់ ទីផ្សារមូលធនបឋម និងមធ្យមរបស់ សហភាពអឺរ៉ុប សម្រាប់ស្ថាប័ន ធំៗចំនួន ៥ ដែលជាការគ្រប់គ្រង ដោយបណ្ដារដ្ឋ របស់ប្រទេសរុស្ស៊ី និងក្រុមហ៊ុន បុត្រសម្ព័ន្ធហិរញ្ញវត្ថុ ជាច្រើនទៀត ដែលត្រូវបាន បង្កើតឡើង នៅខាងក្រៅ សហភាពអឺរ៉ុប ព្រមទាំងថាមពលធំៗ ចំនួន៣ និងក្រុមហ៊ុន ការពារជាតិទាំង៣ របស់ប្រទេសរុស្ស៊ី ផងដែរ ។

ការដាក់ទណ្ឌកម្មនេះ ក៏ពាក់ព័ន្ធ ជាមួយនឹងការ ដាក់ទណ្ឌកម្ម ពាណិជ្ជកម្មផងដែរ ទាំងការហាមឃាត់ ការនាំចេញ ផលិតផលប្រើប្រាស់ សម្រាប់យោធា ឬផលិតផលសម្រេច សម្រាប់យោធារុស្ស៊ី និងបន្ថយការ ចូលដំណើរការ បច្ចេកវិទ្យា និងសេវារបស់ ប្រទេសរុស្ស៊ី ដែលអាចត្រូវបានប្រើ សម្រាប់ការ ផលិតប្រេង និងការរុករករ៉ែ ៕

ដកស្រង់ពី៖ដើមអម្ពិល