Social Network

ធ្លាក់យន្ដហោះ របស់រុស្ស៊ី នៅស៊ីបេរី មិនទាន់មាន អ្នកស្លាប់ ប៉ុន្ដែរបួស ១៦នាក់

ម៉ូស្គូ ៖ ប្រភពព័ត៌មានពីក្រសួង ការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្ដហោះរុស្ស៊ីម៉ដែល I1-18 ផ្ទុកអ្នកដំណើរ នៅលើនោះ ចំនួន ៣៩នាក់បានជួប គ្រោះថ្នាក់ធ្លាក់ នៅក្នុងតំបន់ស៊ីបេរី សំណាងល្អណាស់ដែល មិនមានអ្នកស្លាប់ ប៉ុន្ដែយ៉ាងហោចណាស់ មនុស្សចំនួន ១៦នាក់រងរបួស សង្ស័យថា អាចនឹងមានអ្នកស្លាប់ ដោយសារតែអ្នកខ្លះ រងរបួសធ្ងន់ ។

ក្រោយពីកើតហេតុភ្លាមៗ ក៏មានឧទ្ធម្ភាគចក្រ របស់អាជ្ញាធរ បានធ្វើការជម្លៀសជនរង គ្រោះទាំងអស់ចេញពី កន្លែងកើតហេតុ ទៅកាន់មន្ទីរពេទ្យ នៅទីក្រុង Tiksi ដើម្បីសង្គ្រោះបន្ទាន់ ដែលទីនោះ ជាក្រុងមួយ នៃសាធារណរដ្ឋ សាខា នៅក្នុងតំបន់ភាគខាងកើត របស់ប្រទេសរុស្ស៊ី ។ ប្រភពខាងលើ បានបញ្ជាក់ទៀតថា អ្នកដំណើរនៅលើ យន្ដហោះមានចំនួន ៣២នាក់រួមទាំង សមាជិកសហសេវិក ចំនួន ៧នាក់ បានជួបគ្រោះថ្នាក់ នៅពេលដែលចត ជាបន្ទាន់ក្នុងចម្ងាយ ១៩ម៉ាយ ពីព្រលានយន្តហោះ Tiksi នៅព្រឹកថ្ងៃនេះ ៕

ដកស្រង់ពី៖ដើមអម្ពិល