Social Network

ក្រុមហ៊ុន GD អាមេរិក កើនការលក់រថក្រោះ ធន់ធ្ងន់បំផុតរបស់ខ្លួនខ្លាំង នៅឆ្នាំ២០១៦នេះ

ប្រភពព័ត៌មានរបស់ The Fool ចុះផ្សាយកាល ពីថ្ងៃអាទិត្យ បានសរសេរថា ក្រុមហ៊ុនបច្ចេកវិទ្យា ផលិតអាវុធ ដែលមានទីតាំង នៅប្រទេសអាមេរិក ទើបតែនឹងទទួល បានកុងត្រាថ្មី កាលពីខែសីហា ជាមួយនឹងប្រទេស អារ៉ាប៊ីសោអូឌីត លើទឹកប្រាក់ប្រមាណជា ១,១៥ពាន់លានដុល្លារ ក្នុងការទិញយករថក្រោះ ប្រភេទ M1 Abrams ជារថក្រោះប្រភេទ ធន់ធ្ងន់បំផុតរបស់ខ្លួន ។

លើសពីអ្វីដែល ក្រុមហ៊ុនគ្រោងទុកនោះ គឺនៅត្រឹមតែរយៈពេល ប៉ុន្មានសប្តាហ៍មុននេះ គេទើបតែទទួលបាន ការកម្ម៉ង់ថ្មីមួយទៀត ដែលមានទឹកប្រាក់ លើសគម្រោងចាស់ ប្រមាណជា៥០%។ គេបានជឿជាក់ថា តាមរយៈទីភ្នាក់ងារ កិច្ចសហប្រតិបត្តិការ សន្តិសុខជាតិ របស់អាមេរិក កាលពីដើមសប្តាហ៍នេះ បានបញ្ជូនលិខិតស្នើ មួយទៅកាន់ សភាអាមេរិក ដែលប្រទេសគុយវ៉ែត បានស្នើសុំទិញយករថក្រោះ ប្រភេទM1A2 របស់ក្រុមហ៊ុនGD ដែលមានតម្លៃជាទឹកប្រាក់ រហូតទៅដល់ ១,៧ពាន់លានដុល្លារ ៕

ដកស្រង់ពី៖ដើមអម្ពិល