Social Network

អាងទឹកកកដ៏អាថ៌កំបាំង រកឃើញនៅក្នុងរណ្ដៅ លើភពគ្មានខ្យល់ កំពុងបង្កើត នូវក្តីសង្ឃឹមថា មានជីវិតក្រៅភព

បន្ទាប់ពីការសិក្សាស្រាវជ្រាវ ប្រកបដោយភាព ចង់ដឹងចង់ឃើញ នូវទិដ្ឋភាពផ្សេងៗ ក្នុងលំហ ព្រមទាំងជីវិត ក្រៅភពផង អ្នកវិទ្យាសាស្ត្រ ក្នុងពេលថ្មីៗនេះ បានប្រទះឃើញនូវ អាងទឹកកកមួយ ស្ថិតនៅដ៏ជ្រៅ ក្នុងរណ្តៅនៃភព Ceres ដែលអាចជា សញ្ញាដ៏វិជ្ជមាន នៃជីវិតក្រៅភពផែនដី ។

តាមការចុះផ្សាយ របស់គេហទំព័រ Mirror នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ បានឲ្យដឹងថា ភព Ceres គឺជាក្រុមភពដ៏ធំមួយ ស្ថិតក្នុងក្រវ៉ាត់ អាចម៍ផ្កាយដ៏ចម្បង នៅចន្លោះភពអង្គារ និងភពព្រហស្បតិ៍ ហើយដោយមានសីតុណ្ហភាព ដក២០០អង្សាសេ ពួកវា គឺស្ថិតនៅក្នុងចំណោម នៃភពដែលត្រជាក់បំផុត និងងងឹតបំផុត ក្នុងប្រព័ន្ធព្រះអាទិត្យ ។

រូបភាពថ្មី ដែលថតបាន ដោយយានអវកាស Dawn របស់អង្គការណាសា បានបង្ហាញឲ្យឃើញថា ទឹកដែលកកទាំងនោះ គឺស្ថិតជាប់នៅក្នុង រណ្ដៅមួយចំនួនលើភព ជាទីដែលព្រះអាទិត្យ មិនដែលជះពន្លឺដល់ ហើយតាម សេចក្តីរាយការណ៍ Ceres គឺជាសរីរាង្គភពទី៣ បន្ទាប់ពីភពព្រះចន្ទ និងភព Mercury ដែលមានទឹកក ត្រូវបានគេកំណត់ បញ្ជាក់ នៅក្នុងតំបន់មាន ស្រមោលជាអចិន្ត្រៃយ៍ និងជាទីបង្កើត នូវក្តីសង្ឃឹម អំពីជីវិតក្រៅភព ដែលមនុស្សលើផែនដី កំពុងតែចង់ដឹង ៕

ដកស្រង់ពី៖ដើមអម្ពិល