Social Network

ជនប្រដាប់អាវុធមួយក្រុម មានឯកសណ្ឋានជាប៉ូលីស សម្រុកចូលពន្ធនាគារឥណ្ឌា រំដោះមេដឹកនាំបះបោរកំពូល

ឥណ្ឌា៖ កាលពីព្រឹកថ្ងៃអាទិត្យ ម្សិលមិញនេះ ជនប្រដាប់អាវុធ មានគ្នាជិត១០នាក់ ស្ថិតក្នុងឯកសណ្ឋាន របស់ប៉ូលីស ចូលគុក Nabha Central Jail ដែលមាន ការយាមកាម យ៉ាងតឹងរឹង នៅក្នុងរដ្ឋPunjab ប្រទេសឥណ្ឌា ដែលស្ថិតនៅជាប់ព្រំដែន ប៉ាគីស្ថាន និងបានរំដោះ មេដឹកនាំ បះបោរកំពូល ១រូប ព្រមទាំងទណ្ឌិត ៤រូប ដទៃទៀត ។

តាមការចុះផ្សាយ របស់គេហទំព័រ Ibtimes នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា លោក Harminder Singh Mintoo អាយុ៤៧ឆ្នាំ គឺជាមេដឹកនាំកំពូល នៃកងកម្លាំងរំដោះ Khalistan និងទណ្ឌិត ៤នាក់ទៀត បានគេចខ្លួន រួចពីពន្ធនាគារ ធ្វើឲ្យរដ្ឋ Punjab និងរដ្ឋជិតខាង ដទៃទៀត បង្កើនការប្រុងប្រយ័ត្នខ្ពស់ ។

ជនប្រដាប់ អាវុធទាំងនោះ បានជិះរថយន្ត ៤គ្រឿង ចូលមកពន្ធនាគារ និងបានធ្វើការ បាញ់ប្រហារ ជាង ១០០គ្រាប់ មុនពេលដែលឆ្មាំគុក មានប្រតិកម្មវាយតបទៅវិញ ហើយក្នុងស្ថានការណ៍នោះ សន្តិសុខ ២នាក់ បានរងរបួស ៕

ដកស្រង់ពី៖ដើមអម្ពិល