វិមានក្រឹមឡាំង បានចាត់ទុកផែនការនៃកិច្ចប្រជុំកំពូល ដែលប្រទេសស្វីសរំពឹងថា នឹងត្រួសត្រាយផ្លូវសម្រាប់ ដំណើរការសន្តិភាពនៅអ៊ុយក្រែននោះ គឺឥតប្រយោជន៍។
ថ្មីៗនេះ រុស្ស៉ីនិយាយថា ខ្លួនឃើញថា គ្មានចំណុចណាមួយនៃកិច្ចប្រជុំ រៀបរាងដោយស្វីស ពិភាក្សាលើវិធី សាស្រ្ត ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែនឡើយ ហើយដែលសូម្បីតែរុស្ស៉ី ក៏មិនត្រូវបានអញ្ជើញ។
អ្នកនាំពាក្យ វិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់កាសែតក្នុងស្រុកថា «គ្មានរុស្ស៉ី ការពិភាក្សាលើបញ្ហា សន្តិសុខ ដែលពួកយើងកំពុងព្រួយបារម្ភ គឺពិតជាអត់ប្រយោជន៍។ យ៉ាងច្រើន វានឹងគ្រាន់តែជាការសិក្សា ទទេៗ ដោយមិនរំពឹងទទួលបានលទ្ធផលជាក់ស្តែងមួយចំនួន»។
សូមបញ្ជាក់ថា លោកស្រី Viola Amherd ប្រធានាធិបតីស្វីស បានអះអាងថា រដ្ឋាភិបាលស្វីស កំពុង ស្វែងរកការគាំទ្រយ៉ាងទូលំទូលាយពីផ្នែកផ្សេងៗនៃពិភពលោក ហើយលិខិតអញ្ជើញចំនួន ១៦០ ត្រូវបាន ផ្ញើរទៅកាន់ប្រទេសនានា។
បច្ចុប្បន្នកិច្ចប្រជុំកំពូលស្តីពីសន្តិភាពអ៊ុយក្រែន ទាក់ទាញគណៈប្រតិភូមកពីជាង ៥០ ប្រទេស នេះបើតាមការផ្សាយរបស់ Reuters ។