Social Network

អូស្ត្រាលី មានផែនការបង្កើតកងទ័ពជើងទឹកដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីសម័យសង្រ្គាមលោកលើកទី២ អូស្រ្តាលី

 កាលពីថ្ងៃអង្គារ បានបង្ហើបឱ្យដឹងពីផែនការមួយមានរយៈពេល១០ឆ្នាំ ដើម្បីបង្កើនចំនួននាវា ចម្បាំងទ្វេដង ជាមួយការបង្កើនកញ្ចប់ថវិកាយោធាបន្ថែមពីលើ ៧ពាន់លានដុល្លារ នៅចំពោះមុខការរត់ ប្រណាំងសព្វាអាវុធ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

នៅក្រោមផែនការនេះ អូស្ត្រាលី នឹងបង្កើនចំនួននាវាចម្បាំង ដែលសព្វថ្ងៃមាន ១១គ្រឿង ឱ្យដល់ ២៦គ្រឿង ដែលរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles ចាត់ទុកថា គឺកងនាវាចម្បាំងធំបំផុតរបស់ អូស្រ្តាលី ចាប់តាំងពីចុងបញ្ចប់នៃសង្រ្គាមលោកលើកទី២មក។

សូមបញ្ជាក់ថា តាមផែនការខាងលើដដែល អ៉ីស្ត្រាលី នឹងផលិតនាវាចម្បាំងធុនធ្ងន់ប្រភេទ Hunter ចំនួន ៦គ្រឿង នាវាចម្បាំងធម្មតា ១១គ្រឿង និងនាវាចម្បាំងមិនចាំបាច់មាននាវិកបើក ៦គ្រឿង។ ក្នុងចំណោម នាវាចម្បាំងទាំងនេះ នឹងមានមួយចំនួនត្រូវបំពាក់មីស៊ីល Tomahawk ដែលមានសមត្ថភាពបាញ់រយៈ ចម្ងាយឆ្ងាយ លើគោលដៅស្ថិតនៅយ៉ាងជ្រៅក្នុងទឹកដីសត្រូវ។

លើសពីនេះទៅទៀត ផែនការនេះ ក៏នឹងជំរុញផងដែរឱ្យអូស្ត្រាលីបង្កើនកញ្ចប់ថវិការយោធា ២.៤ភាគរយ នៃ ផលិតផលក្នុងស្រុកសរុប ពោលគឺ ខ្ពស់ជាងផែនការកញ្ចប់ថវិកាយោធារបស់សមាជិក NATO ដែលមាន គោលដៅបង្កើន ២ភាគរយនៃផលិតផលនៅក្នុងស្រុកសរុប នេះបើតាមការផ្សាយរបស់ AFP។