Social Network

លោក Yoon ព្រមានថា កូរ៉េខាងជើង អាចនឹងព្យាយាមរំខាន ការបោះឆ្នោតសភារបស់កូរ៉េខាងត្បូង ក្នុងខែមេសា

 ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានព្រមានកាលពីថ្ងៃពុធថា កូរ៉េខាងជើង អាច បង្ក ហេតុ ដូចជាធ្វើសកម្មភាពប្រដាប់អាវុធនៅក្បែរព្រំដែនរួម បាញ់យន្តហោះដ្រូន ការវាយប្រហារតាម អ៉ីនធឺណិត ឬផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងជ្រៀតជ្រែកការបោះឆ្នោតសភាកូរ៉េខាងត្បូង នៅខែ មេសា។

សភាកូរ៉េខាងត្បូង នឹងបោះឆ្នោតជ្រើសរើសសមាជិកថ្មី នៅថ្ងៃទី១០ ខែមេសា ដោយមានអាសនៈចំនួន ៣០០។

ក្នុងពេលកោះប្រជុំប្រចាំឆ្នាំ នៃក្រុមប្រឹក្សាការពារជាតិ ដែលមានការចូលពីយោធាគ្រប់អង្គភាព មន្រ្តី រដ្ឋាភិបាល និងស្ថាប័នការពារស៉ីវិល លោក Yoon បាននិយាយថា កូរ៉េខាងជើង អាចបង្កើនសកម្មភាព បង្កហេតុ ដើម្បីជ្រៀតជ្រៀកការបោះឆ្នោតនាពេលខាងមុខ ហើយស្នើដល់ល់ភាគីទាំងអស់ពង្រឹងកិច្ចការពារ ជាតិ។