Social Network

រុស្ស៉ីថា គ្មានការកំណត់កាលបរិច្ឆេទ លើកិច្ចចរចាជាមួយអាមេរិកស្តីពីសន្ធិសញ្ញានុយក្លេអ៊ែរ

 រុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃចន្ទថា គ្មានកាលបរិច្ឆេទថ្មីណាមួយ ត្រូវបានកំណត់សម្រាប់កិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកលើសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ New START នោះទេ ដោយចោទប្រកាន់សហរដ្ឋអាមេរិកថា បានបង្កើនភាពតានតឹងរវាងភាគីទាំងពីរ។

កិច្ចពិភាក្សារវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ស្តីពីការបន្តអធិការកិច្ចក្រោមសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរ New START នឹងត្រូវធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងប្រទេសអេហ្ស៊ីប ប៉ុន្តែរុស្ស៊ី បានពន្យារពេល ហើយភាគីទាំងពីរ មិនបានកំណត់កាលបរិច្ឆេទថ្មីសម្រាប់កិច្ចប្រជុំនោះទេ។

សូមបញ្ជាក់ថា ទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ី កាន់តែមានភាពតានតឹង ចាប់តាំងពីឆ្នាំ២០២២ នៅពេលដែលរុស្ស៉ី ឈ្លានពានអ៊ុយក្រែន ដែលជំរុញឲ្យទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន ឆ្លើយតបដោយការដាក់ទណ្ឌកម្មប្រឆាំងនឹងសេដ្ឋកិច្ចរបស់រុស្ស៊ី នេះបើតាមការផ្សាយរបស់ AFP ។