ចក្រភពអង់គ្លេស បានប្រកាសនឹងផ្គត់ផ្គង់ប្រព័ន្ធបាញ់រ៉ុក្កែតបន្ថែមទៀតឲ្យដល់អ៊ុយក្រែន ដែលអាចវាយប្រហារគោលដៅរហូតដល់ចម្ងាយ ៨០គម រដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក Ben Wallace បាននិយាយថា ការផ្គត់ផ្គង់អាវុធខាងលើនេះ នឹងជួយអ៊ុយក្រែនប្រឆាំងនឹងសព្វាវុធទំនើបៗរបស់រុស្ស៉ី។
គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ អង់គ្លេស បានបញ្ជូនជំនួយផ្នែកយោធា សរុបប្រមាណ ជាង២ពាន់លានដុល្លារ ដល់អ៊ុយក្រែន ដែលមានចំនួនច្រើនជាងគេបន្ទាប់ពីសហរដ្ឋអាមេរិក នេះបើតាមការផ្សាយរបស់ Reuters។