Social Network

កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលទើបអភិវឌ្ឍថ្មី

ទីភ្នាក់ងារសារព័ត៌មានមជ្ឍឹមកូរ៉េ (KCNA) បានផ្សាយនៅថ្ងៃចន្ទនេះថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោង រយៈចម្ងាយឆ្ងាយប្រភេទថ្មី ដោយជោគជ័យ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

កាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយ អាចធ្វើដំណើររយៈពេល ៧.៥៨០ វិនាទី តាមបណ្តោយគន្លងរាងពងក្រពើ និងលំនាំជើងហោះហើរចំនួន ៨ នៅលើអាកាស ពីលើទឹកដីដែនគោក និងដែនទឹករបស់កូរ៉េខាងជើង ហើយអាចបាញ់ចំគោលដៅក្នុងចម្ងាយ ១៥០០ គីឡូម៉ែត្រ។

ការអភិវឌ្ឍនៃប្រព័ន្ធអាវុធនេះ “មានសារៈសំខាន់ជាយុទ្ធសាស្ត្រ ក្នុងការកាន់កាប់មធ្យោបាយរារាំងដ៏មានប្រសិទ្ធភាពមួយទៀត សម្រាប់ការធានាដោយភាពជឿជាក់នូវសន្តិសុខនៃរដ្ឋរបស់យើង និងទប់ទល់យ៉ាងខ្លាំងនូវសមយុទ្ធយោធាពីកម្លាំងអរិភាពប្រឆាំងនឹងកូរ៉េខាងជើង” នេះបើតាមការផ្សាយរបស់ KCNA។

ការអភិវឌ្ឍមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ "ត្រូវបានជំរុញទៅមុខ យោងតាមដំណើរការអភិវឌ្ឍ ប្រព័ន្ធអាវុធវិទ្យាសាស្រ្ត និងអាចជឿទុកចិត្តបាន ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ" ហើយការធ្វើតេស្តលម្អិតអំពីផ្នែកមីស៊ីល ការធ្វើតេស្តកម្លាំងម៉ាស៊ីនរត់លើដីជាច្រើន ការធ្វើតេស្តហោះហើរផ្សេងៗ ការធ្វើតេស្តប្រពន្ធត្រួតពិនិត្យ និងបញ្ជា ការធ្វើតេស្តថាមពលក្បាលគ្រាប់ ។ល។

សុទ្ធត្រូវបានធ្វើឡើងដោយជោគជ័យ។ លោក Pak Jong Chon សមាជិកនៃគណៈប្រធានការិយាល័យនយោបាយ និងជាលេខានៃគណៈកម្មាធិការកណ្តាលនៃគណបក្សពលករកូរ៉េ បានមើលការបាញ់សាកល្បងនេះ ដោយថ្ទាល់ជាមួយមន្រ្តី និងអ្នកវិទ្យាសាស្ត្រឈានមុខគេមួយចំនួន ក្នុងវិស័យវិទ្យាសាស្ត្រការពារជាតិ នេះបើតាមការផ្សាយរបស់ Xinhua នៅព្រឹកថ្ងៃចន្ទនេះ។