Social Network

ន្ត្រីអាមេរិក៖ យន្ដហោះដ្រូនយោធាអាមេរិក ពិតជាត្រូវបានអ៉ីរ៉ង់បាញ់ទម្លាក់ នៅក្នុងដែនអាកាសអន្តរជាតិ

 (វ៉ាស៊ីនតោន)៖ យន្ដហោះដ្រូន យោធាអាមេរិកមួយគ្រឿង ពិតជាត្រូវបានបាញ់ទម្លាក់ ប្រាកដមែន  នៅក្នុងដែនអាកាស អន្តរជាតិពីតំបន់ច្រកសមុទ្រ Hormuz ដោយគ្រាប់មីស៊ីលរបស់អ៉ីរ៉ង់។

នេះបើ តាមមន្ត្រីអាមេរិកម្នាក់ ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០១៩។

មន្ត្រីអាមេរិកដដែល បានបញ្ជាក់ក្នុងលក្ខខណ្ឌ មិនបញេ្ចញឈ្មោះថា យន្ដហោះដ្រូនអាមេរិកដែល ត្រូវបានអ៉ីរ៉ង់បាញ់ទម្លាក់នោះ មានឈ្មោះ MQ-4C Triton ផលិតដោយក្រុមហ៊ុន Northrop Grumman។ MQ-4C Triton គឺជាប្រភេទយន្ដហោះដ្រូន ស៊ើបការណ៍ ដែលអាច ប្រតិបត្តិការម្ដង បាន២៤ម៉ោង និងហោះហើរបាននៅរយៈកម្ពស់ជាង១៦គីឡូម៉ែត ព្រមទាំងហោះបានចំងាយ ១៥,១៨៦.៤គីឡូម៉ែត្រ។

គួរជម្រាបថា យោធាអ៉ីរ៉ង់នៅថ្ងៃព្រហស្បតិ៍នេះ ក៏បានអះអាងដែរថា ខ្លួនបានបាញ់ទម្លាក់យន្ដហោះ ដ្រូន RQ-4 ស៊ើបការណ៍មួយគ្រឿងរបស់សហរដ្ឋអាមេរិក ដែលបានរំលោភចូលដែនអាកាសអ៉ីរ៉ង់ ក្នុងខេត្ត Hormuzgan។ យ៉ាងណាក៏ដោយ ទាំងប្រភេទយន្ដហោះដ្រូន និងពេលវេលាបាញ់ទម្លាក់ មិនទាន់ត្រូវបានគេកំណត់ឱ្យច្បាស់នៅឡើយទេ៕

ដកស្រង់ពី៖ Fresh News