Social Network

ក្រសួងការងារ នឹងចាប់ផ្តើមផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនកម្មករនិយោជិតរោងចក្រ ញូ ស្តាយ ព្រីនធីង នៅរសៀលនេះ

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចាប់ផ្តើមបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនបងប្អូនកម្មករ និយោជិត នៅសាលាខណ្ឌដង្កោ មានអាសយដ្ឋាន ផ្លូវ២១៧ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ចាប់ពីវេលាម៉ោង ៣រសៀល ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ នេះតទៅ តាមបញ្ជីឈ្មោះ និងលេខរៀង ដែលក្រសួងបិទផ្សាយនៅសាលាខណ្ឌដង្កោ។

ក្រសួងបានស្នើដល់បងប្អូនកម្មករនិយោជិតយកមកជាមួយនូវឯកសារ ដូចខាងក្រោម៖

*១៖ ប័ណ្ណ (កាត) សម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារ កម្មករនិយោជិត ឬប័ណ្ណសមាជិក ប.ស.ស. ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន

*២៖ ប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមក៖

- លោក ទូច សុទ្ធមុត ០១២ ៨០៧ ៩០៧

- លោក មុំ បូណា ០៩២ ៥០០ ៦៣៤។

ក្រសួងបាននិងកំពុងបន្តស្រាវជ្រាវរករោងចក្រផ្សេងៗ ដែលជាសាខានៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន ដើម្បីមានវិធានការធានាផលប្រយោជន៍ជូនបងប្អូនកម្មករនិយោជិតផ្សេងទៀត។សូមបងប្អូនកម្មករនិយោជិត ចូលរួមសហការផ្តល់ព័ត៌មានមកកាន់ក្រសួងឱ្យបានឆាប់រហ័សតាមរយៈប្រព័ន្ធ Hotline លេខ «១២៩៧»ឬ «១២៨៦»។

ទន្ទឹមនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់កម្មករនិយោជិតដែលមិន ទាន់មានការងារថ្មីធ្វើ សូមមកទទួលឱកាសការងារថ្មីពីមជ្ឈមណ្ឌលការងារចល័តនៃទីភ្នាក់ងារជាតិមុខរបរ និង ការងារ (NEA) ដែលប្រចាំការនៅខាងមុខសាលាខណ្ឌដង្កោ ឬទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០៧៧ ២៣២ ៣៧៨/ ០១៦ ៧៨៦ ៦៥៥៕

ដកស្រង់ពី៖Fresh New