Social Network

និយ័តករមូលបត្រកម្ពុជា អះអាងពីការដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដោយតម្រូវឱ្យក្រុមហ៊ុន CIC ចាត់ចែងទ្រព្យដែលកាត់កងបានឱ្យត្រឹមត្រូវតាមគោលការណ៍ច្បាប់ ជូនអ្នកវិនិយោគ

(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា ( ន. ម. ក.) បានបញ្ជាក់ថា ចំណាត់ការជាច្រើនលើកពាក់ព័ន្ធនឹងករណីក្រុមហ៊ុន ស៊ីអាយស៊ី ផាតនើរ គឺធ្វើឡើងក្នុងគោលដៅការពារផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់គ្រប់រូបទៅតាមនីតិវិធីកិច្ចគាំពារវិនិយោគិនជាធរមាន។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់និយ័តករមូលបត្រកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ។

និយ័តករមូលបត្រកម្ពុជា បានបញ្ជាក់ទៀតថា ន.ម.ក. បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដោយតម្រូវឱ្យក្រុមហ៊ុន ស៊ីអាយស៊ី ផាតនើរ ចាត់វិធានការកែទម្រង់ ពិនិត្យ រៀបចំគ្រប់គ្រងចំនួនប្រាក់វិនិយោគរបស់វិនិយោគិនស្របច្បាប់ និងចាត់ចែងទ្រព្យដែលកាត់កងបានឱ្យត្រឹមត្រូវតាមគោលការណ៍ច្បាប់ច្បាស់លាស់ ក្នុងគោលដៅអភិវឌ្ឍន៍ដើម្បីធានាបានជាប្រយោជន៍ដល់វិនិយោគិនដែលបានដាក់ប្រាក់ជាមួយក្រុមហ៊ុន៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់និយ័តករមូលបត្រកម្ពុជា៖

ដកស្រង់ពី៖Fresh New