Social Network

រដ្ឋសភាកម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រព ទីក្រុងម៉ូស្គូ

(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រព ទីក្រុងម៉ូស្គូ ប្រទេសរុស្ស៉ី កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ។

រដ្ឋសភាកម្ពុជាមានសេចក្តីរន្ធត់យ៉ាងខ្លាំង ចំពោះការបាត់បង់ជីវិតប្រជាពលរដ្ឋរុស្ស៊ី រាប់រយនាក់ និងរងរបួសជាច្រើនរយនាក់ផ្សេងទៀត ក្នុងព្រឹត្តិការណ៍វាយប្រហារភេរវកម្មខាងលើ។

ក្នុងនាមប្រជាជនកម្ពុជា រដ្ឋសភាពិតជាមានសេចក្តីសោកស្តាយជាពន់ពេក និងសូមចូលរួមសម្តែងនូវមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារជនរងគ្រោះ និងសូមជូនពរឱ្យអ្នករងរបួសទាំងអស់ ឆាប់បានជាសះស្បើយ និងមានសុខភាពល្អប្រសើរឡើងវិញ៕

ដកស្រង់ពី៖Fresh New