Social Network

ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសស្តីពីការហាមឃាត់ការចែកចាយ ឬលក់ឱសថ Ketosteril tablets គ្មានលេខបញ្ជិកាពីក្រសួង

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់ការចែកចាយ ឬលក់ឱសថ Ketosteril tablets គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។

តាមសេចក្តីជូនដំណឹងបានឲ្យដឹងទៀតថា Ketosteril tablets ដែលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល មានលក្ខណៈស្រដៀងនឹងឱសថមានលេខបញ្ជិកា ហើយកំពុងចែកចាយដោយក្រុមហ៊ុន Mega Lifesciences Pty,. Ltd។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ប្រជាពលរដ្ឋមុននឹងទិញឱសថគ្រប់ប្រភេទ ត្រូវមានលេខបញ្ញិកាពីក្រសួងសុខាភិបាល។

ដូច្នេះសូមត្រូវពិនិត្យមើលលតាបត្របញ្ញិកាដែលមានបិទលើសំបកវេចខ្ចប់ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក១-ផ្នែកខាងលើមានឈ្មោះក្រុមហ៊ុន២-ផ្នែកខាងក្រោមមានលេខបញ្ញិកាដូចមានគំរូភ្ជាប់មកជាមួយ។

ទន្ទឹមនឹងនោះក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ឱសថដែលគ្មានលេខបញ្ញិកាខាងលើជាបន្តទៀត ព្រោះឱសថនេះមិនអាចធានាបាននូវ គុណភាពសុវត្ថិភាព និងប្រសិទ្ធភាពបានឡើយ ហើយអាចជាឱសថក្លែងក្លាយបណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង៕

ដកស្រង់ពី៖Fresh New