Social Network

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤។

ក្រសួងបញ្ជាក់ថា ជ្រលងសម្ពាធទាបបានថយឥទ្ធិពល លើឈូងសមុទ្រថៃ និងភាគកណ្តាល នៃអាងទន្លេមេគង្គ និងមកលើប្រទេសកម្ពុជា និងសម្ពាធខ្ពស់នៅសមុទ្រចិនខាងត្បូងបានថមថយឥទ្ធិពល ខណៈដែលខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤៖

១. តំបន់វាលទំនាប ៖

* សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្របដណ្តប់លើផ្ទៃដី១០% និងមានខ្យល់បក់មកពីទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។

២.តំបន់ខ្ពង់រាប ៖

* សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម ខ្យល់បក់មកពីទិសបូព៌មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។

៣.តំបន់មាត់សមុទ្រ ៖

* សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ គ្របដណ្តប់លើផ្ទៃដី១០% ខ្យល់បក់មកពីទិសនិរតី មានល្បឿន២ម៉ែត្រ/វិនាទី។

* រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕

ដកស្រង់ពី៖Fresh New