Social Network

TOP NEWS: ក្រសួងសុខាភិបាល៖ ១៦ថ្ងៃជាប់គ្នាកម្ពុជាមិនមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំណែកអ្នកឆ្លងថ្មី៣៧នាក់ (ករណីនាំចូល១៨នាក់ និងឆ្លងសហគមន៍១៩នាក់ ជាប្រភេទអូមីក្រុង), ជាសះស្បើយ១៦នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ

រយៈពេល១៦ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ខណៈថ្ងៃនេះ រកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន៣៧នាក់ ក្នុងនោះករណីនាំចូលចំនួន១៨នាក់ និងឆ្លងក្នុងសហគមន៍១៩នាក់, អ្នកជំងឺចំនួន១៦នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៩១៤នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,១៦២នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕

ដកស្រង់ពី៖FreshNews