Social Network

TOP NEWS: ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៨នាក់, ជាសះស្បើយ១២នាក់, ស្លាប់ចំនួន ៣នាក់ (២នាក់អត់បានចាក់វ៉ាក់សាំង)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៨នាក់, អ្នកជំងឺចំនួន ១២នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៣នាក់ (ក្នុងនោះ ២នាក់អត់បានចាក់វ៉ាក់សាំង)។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២០,៣៩០នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦,៧៤៦នាក់, ស្លាប់សរុបចំនួន២,៩៩៥នាក់៕

ដកស្រង់ពី៖FreshNews