Social Network

TOP NEWS: ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១២នាក់, ជាសះស្បើយ១៤នាក់, ស្លាប់ចំនួន៣នាក់ (៣នាក់អត់បានចាក់វ៉ាក់សាំង)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១២នាក់, អ្នកជំងឺចំនួន១៤នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៣នាក់ (ក្នុងនោះ៣នាក់អត់បានចាក់វ៉ាក់សាំង)។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២០,៣៨២នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦,៧៣៤នាក់, ស្លាប់សរុបចំនួន២,៩៩២នាក់៕

ដកស្រង់ពី៖FreshNews