Social Network

TOP NEWS: ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៧៥នាក់, ជាសះស្បើយ២៧១នាក់, ស្លាប់ចំនួន១១នាក់ (៨នាក់អត់បានចាក់វ៉ាក់សាំង) (Video inside)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៧៥នាក់, អ្នកជំងឺចំនួន២៧១នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១១នាក់ (ក្នុងនោះ៨នាក់អត់បានចាក់វ៉ាក់សាំង)។

គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៧,០៣៥នាក់, អ្នកជាសះស្បើយសរុបចំនួន១១១,៤២០នាក់, ស្លាប់សរុបចំនួន២,៦៨១នាក់៕

ដកស្រង់ពី៖FreshNews