Social Network

TOP NEWS: ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៣៧នាក់, ជាសះស្បើយ៤៦៩នាក់, ស្លាប់ចំនួន១៤នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦៣៧នាក់, អ្នកជំងឺចំនួន៤៦៩នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១៤នាក់។

គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១០៥,៩៨១នាក់, អ្នកជាសះស្បើយសរុបចំនួន៩៨,៦៥៥នាក់, ស្លាប់សរុបចំនួន២,១៥៤នាក់៕

ដកស្រង់ពី៖FreshNews