ភ្នំពេញ៖ ក្រសួង ធនធានទឹក និង ឧតុនិយម នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះ អាកាសធាតុ ក្នុង រដូវប្រាំង ឆ្នាំនេះ បន្ទាប់ ពីខ្លួនបានធ្វើការ តាមដាន និង ព្យាករណ៍ រួចរាល់នោះ។
ក្រសួង ធនធានទឹក បានឲ្យ ដឹងថា កម្ពុជានឹង ទទួលរងនូវឥទ្ធិពល បាតុភូត Diple Model Index ឬ Neutral Conditions និ ង ទទួល សីតុណ្ហភាព ពី មហាសមុទ្រ ប៉ាស៊ីហ្វិក មាន កម្រិតទាប។
ក្រសួង ធនធានទឹក ក៏ បានឲ្យ ដឹងផងដែរថា នៅក្នុងរដូវប្រាំង ឆ្នាំនេះ ខ្យល់មូសុងឦសាន និង ជ្រលង សម្ពាធខ្ពស់ ពីប្រទេសចិន មានឥទ្ធិពល ខ្សោយមក លើប្រទេសកម្ពុជា ហើយនៅ ក្នុងខែមីនា នេះ សីតុណ្ហភាព មធ្យអប្បបរមា ចន្លោះពី ២១-២៦អង្សាសេ និងមធ្យមអតិបរមា ៣៤ ដល់៣៦ អង្សាសេ។
ជាមួយគ្នានៅចុង ខែមេសា និងក្នុងខែឧសភា នៅ តាមបណ្តាខេត្តនានា ជាពិសេស នៅតំបន់ មាត់សមុទ្រ និងតំបន់ វាលទំនាប នឹង មានភ្លៀងកក់ខែ លាយឡំ ផ្គររន្ទះ និង ខ្យល់កន្ត្រាក់ច្រើន៕
ដកស្រង់ពី៖ដើមអម្ពិល