Social Network

សម្តេចតេជោ ហ៊ុន សែន ឯកភាពឱ្យដោះដូរអ្នកទោសស្ម័គ្រចិត្ត ជាមួយថៃ ដោយមិនបាច់រង់ចាំធ្វើបត្យាប័ន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានឯកភាពឱ្យមានការដោះដូរ អ្នកទោសរវាងកម្ពុជា និងថៃ ឈរលើគោលការណ៍ស្ម័គ្រចិត្ត ដោយមិនចាំបាច់រង់ចាំធ្វើបត្យាប័ននោះទេ។

Read more: សម្តេចតេជោ ហ៊ុន សែន ឯកភាពឱ្យដោះដូរអ្នកទោសស្ម័គ្រចិត្ត ជាមួយថៃ...

សម្តេចក្រឡាហោម ស ខេង ៖ សមត្ថកិច្ចកម្ពុជា បានទទួល ពាក្យបណ្តឹង៧០៧ករណី និងឃាត់ខ្លួនជនបរទេស១២០នាក់

ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សមត្ថកិច្ចកម្ពុជាបាន ទទួល ព័ត៌មាននិងពាក្យបណ្តឹងនានាចំនួន ៧០៧ករណី បាន ស្រាវ ជ្រាវរកឃើញ ៤៤៥ករណី មានជនបរទេសចំនួន ១.០៤៥ នាក់

Read more: សម្តេចក្រឡាហោម ស ខេង ៖ សមត្ថកិច្ចកម្ពុជា បានទទួល ពាក្យបណ្តឹង៧០៧ករណី...

សម្តេចតេជោ ហ៊ុន សែន ជូនពរបងប្អូនខ្មែរកាត់ចិន និងជនរួមជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងអំពាវនាវឲ្យប្រុងប្រយ័ត្នចំពោះអគ្គិភ័យ គ្រោះថ្នាក់ចរាចរណ៍

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ Facebookនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានផ្ញើសារជូនពរដល់បងប្អូនខ្មែរកាត់ចិនទាំងអស់ និងជនរួមជាតិដែលចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន សូមប្រកបតែសេចក្តីសុខ សុភមង្គល ព្រមទាំងមានលាភសំណាងលុយកាក់ហូរចូលគ្រប់ៗក្រុមគ្រួសារកុំបីខាន។

Read more: សម្តេចតេជោ ហ៊ុន សែន ជូនពរបងប្អូនខ្មែរកាត់ចិន និងជនរួមជាតិ...

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីកត់សំគាល់ពីការរីកចំរើនរបស់កម្ពុជានូវក្នុងអាណត្តិការទូតរបស់ខ្លួនរយៈពេល៤ឆ្នាំ

(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោក ស៊ូឌីម៉ាន់ ហាសេង (Sudirman Haseng)ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជាដែលចប់អាណត្តិការទូតពីកម្ពុជាចូលជួបសម្តែងការគួរសមនិងជម្រាបលានៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២០មករាឆ្នាំ២០២៣។

Read more: ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីកត់សំគាល់ពីការរីកចំរើនរបស់កម្ពុជានូវក្នុងអាណត្តិការទូតរបស...

គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ចេញញត្តិគាំទ្រសេចក្តីថ្លែងការណ៍ និងវិធានការគណបក្សប្រជាជនកម្ពុជា និងថ្កោលទោសគណបក្សភ្លើងទៀន ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់សេចក្តីថ្លៃថ្នូរបក្សប្រជាជន

(ភ្នំពេញ)៖ គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានចេញញត្តិគាំទ្រចំពោះសេចក្តីថ្លែងការណ៍ និងវិធានការផ្លូវច្បាប់នានារបស់ គណបក្សប្រជាជនកម្ពុជា ហើយបានប្រកាសថ្កោលទោសដល់ គណបក្សភ្លើងទៀន ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់ភាពត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូរគណបក្សប្រជាជនកម្ពុជាតាមរយៈសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

Read more: គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ចេញញត្តិគាំទ្រសេចក្តីថ្លែងការណ៍...

សម្តេចពិជ័យសេនា ទៀ បាញ់ កោតសរសើរចំពោះកិច្ចខិតខំរបស់ គណៈកម្មការសន្តិសុខ ដែលសហការជាមួយគណៈកម្មាធិការជាតិ CAMSOC រៀបចំផែនការការពារព្រឹត្តិការណ៍កីឡាស៉ីហ្គេមលើកទី៣២

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC បានវាយតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការសន្តិសុខសណ្តាប់ធ្នាប់ដឹកនាំដោយ

Read more: សម្តេចពិជ័យសេនា ទៀ បាញ់ កោតសរសើរចំពោះកិច្ចខិតខំរបស់ គណៈកម្មការសន្តិសុខ...

រដ្ឋមន្ត្រីក្រសួងកសិកម្ម ជួបពិភាក្សាការងារជាមួយនាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា

ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំក្រសួង បានជួបពិភាក្សាការងារជាមួយលោកស្រី សេនឌ្រីន បូឆ័ (Sandrine BOUCHER) នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា (AFD) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣។

Read more: រដ្ឋមន្ត្រីក្រសួងកសិកម្ម...

គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ទាត់ចោលការចោទប្រកាន់របស់បក្សភ្លើងទៀន និងគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល ដោយមិនឲ្យបំពានគណបក្សប្រជាជនជាដាច់ខាត

(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីថ្លែងការណ៍ ៤ចំណុច និងបានចាត់ទុកសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនថា ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់ភាពត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូរបស់គណបក្សប្រជាជនកម្ពុជា។

Read more: គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍...

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា៖គណបក្សប្រជាជននឹងប្រើសិទ្ធិតាមផ្លូវតុលាការដើម្បីការពារភាពយុត្តិធម៌ការពារភាពស្អាតស្អំរបស់ខ្លួន

(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានប្រកាសថា៖គណ បក្សប្រជាជននឹងប្រើសិទ្ធិតាមផ្លូវតុលាការដើម្បីការពារភាពយុត្តិធម៌ការពារភាពស្អាតស្អំរបស់ខ្លួន ។

Read more: សម្តេចតេជោ ហ៊ុន សែន...

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់«មន្ទីរពេទ្យជាតិតេជោសន្ដិភាព»

(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៣ ស្អែក នេះនឹងអញ្ជើញពិនិ ត្យមើលវឌ្ឍនភាពនៃការសាងសង់«មន្ទីរពេទ្យជាតិតេជោសន្ដិភាព»ដែលមានទីតាំងស្ថិតនៅសង្កាត់គោករកាខណ្ឌ

Read more: ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន...

គ.ជ.ប សម្រេចជ្រើសរើសសមាសភាពគណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោតទាំង២៥ ចំនួន១៧៥រូប

(ភ្នំពេញ)៖ ឆ្លងកាត់លទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលដឹកនាំដោយលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើលទ្ធផលនៃការប្រឡងជ្រើសរើសសមាសភាព គណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥ ដែលមានសរុប១៧៥រូប បានប្រឡងជាប់។

Read more: គ.ជ.ប សម្រេចជ្រើសរើសសមាសភាពគណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោតទាំង២៥...

ប្រទេស កម្ពុជាមាន ប្រពៃណី ជាង ៧០០ ឆ្នាំ មកហើយ

/ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអះអាងនៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២៣ ថាប្រទេសកម្ពុជាមានប្រពៃណីជាង ៧០០ ឆ្នាំមកហើយ ក្នុងការដាំដុះ ម្រេច ដែលជាអត្ថប្រយោជន៍ពីធម្មជាតិមិនអាចរំលងបាន ។

Read more: ប្រទេស កម្ពុជាមាន ប្រពៃណី ជាង ៧០០ ឆ្នាំ មកហើយ

កម្ពុជាបើកកិច្ចប្រជុំត្រៀមធ្វើជាម្ចាស់ផ្ទះ រៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ នាចុងខែមេសា នៅខេត្តព្រះសីហនុ

(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យផែនការ និងដាក់ចេញទិសដៅការងារសំខាន់ៗសំដៅត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះ

Read more: កម្ពុជាបើកកិច្ចប្រជុំត្រៀមធ្វើជាម្ចាស់ផ្ទះ រៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣...

អ្នកនាំពាក្យវ័យក្មេង ៦រូប កំពុងមានភាពលេចធ្លោនៅលើបណ្ដាញសារព័ត៌មាន

ក្នុងជំនួបជាមួយអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឲ្យរដ្ឋមន្ត្រី ឬប្រធានក្រសួងស្ថាប័នទាំងអស់ ត្រូវមានការសហការឲ្យបានជិតស្និទ្ធិជាមួយអ្នកនាំពាក្យរបស់ខ្លួន ដើម្បីធានាថាអ្នកនាំពាក្យអាចមានដំណឹង ឬព័ត៌មានគ្រប់គ្រាន់ផ្ដល់បន្តទៅកាន់អ្នកសារព័ត៌មាន។

សម្ដេចតេជោថ្លែងបែបនេះ ខណៈសព្វថ្ងៃ មានអ្នកនាំពាក្យក្រសួងស្ថាប័នមួយចំនួនមានភាពអសកម្មក្នុងការងារនាំពាក្យនេះ រហូតមន្ត្រីខ្លះក្នុងនាមជាអ្នកនាំពាក្យ តែបែរជាមិនមានពាក្យនាំទៅវិញ។

ប៉ុន្តែយ៉ាងណាក៏ដោយ ក៏នៅមានអ្នកនាំពាក្យវ័យក្មេងមួយចំនួន គឺជាអ្នកនាំពាក្យដែលទទួលបានការគាំទ្រ និងកោតសរសើរពីសំណាក់អ្នកសារព័ត៌មាន ក៏ដូចជា មហាជនទូទៅដែរ។

នៅថ្ងៃនេះ «កម្ពុជាថ្មី»សូមលើកបង្ហាញអ្នកនាំពាក្យវ័យក្មេងចំនួន ៦រូបដែលមានភាពលេចធ្លោនៅលើបណ្ដាញសារព័ត៌មាន ឬប្រព័ន្ធផ្សព្វផ្សាយសង្គមនានាដោយបានឆ្លើយតបទាន់ពេលវេលាក្នុងន័យបន្តផ្សព្វផ្សាយព័ត៌មានពិតឲ្យបានទូលំទូលាយដល់សាធារណជន។

អ្នកនាំពាក្យវ័យក្មេងទាំង ៦រូបនេះ រួមមាន៖

លោក ជិន ម៉ាលីន ជាអ្នកនាំពាក្យឲ្យក្រសួងស្ថាប័នចំនួនពីរ គឺអ្នកនាំពាក្យក្រសួងយុត្តិធម៌ និងអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ក្នុងនាមជាអ្នកនាំពាក្យ លោក ជិន ម៉ាលីន បានសហការយ៉ាងល្អជាមួយអ្នកសារព័ត៌មានគ្រប់អង្គភាពតូចធំ និងគ្រប់និន្នាការនយោបាយទាំងអស់ក្នុងការផ្ដល់ព័ត៌មានទាក់ទិននឹងកិច្ចការច្បាប់ សិទ្ធិមនុស្ស និងប្រព័ន្ធយុត្តិធម៌។

បន្ថែមពីលើតួនាទីជាអ្នកនាំពាក្យ លោក ជិន ម៉ាលីន មានមុខតំណែងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

កម្រិតវប្បធម៌របស់លោក ជិន ម៉ាលីន គឺបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនយោបាយ និងរដ្ឋបាលសាធារណៈ នៅសាកលវិទ្យា Nagoya ប្រទេសជប៉ុន និងបរិញ្ញាបត្រជាន់ខ្ពស់ច្បាប់ នៅសាកលវិទ្យាល័យ ហាវ៉ៃ សហរដ្ឋអាមេរិក។

លោក នេត្រ ភក្ត្រា ជាអ្នកនាំពាក្យក្រសួងបរិស្ថាន និងជាអតីតអ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម។ លោកមានមុខតំណែងជារដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានផ្នែកកិច្ចការសាធារណៈនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។

អ្នកនាំពាក្យនេះតែងតែបានផ្ដល់កិច្ចសហការល្អជាមួយអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ដើម្បីផ្ដល់នូវសេចក្ដីរាយការណ៍ និងព័ត៌មាននានា រួមទាំងការធ្វើបទបង្ហាញដល់អ្នកសារព័ត៌មាន យុវជន និងសាធារណជនទាក់ទងទៅលើវិស័យបរិស្ថាន ក៏ដូចជាដំណើរការរបស់សាលាក្ដីខ្មែរក្រហម។

មុនក្លាយជាអ្នកនាំពាក្យនេះ លោក នេត្រ ភក្ត្រា គឺជាអតីតអ្នកសារព័ត៌មានមួយរូបប្រកបដោយបទពិសោធ និងចំណេះដឹង ដោយលោកធ្លាប់បម្រើការងារនៅស្ថាប័នសារព័ត៌មានជាច្រើន ជាអាទិ៍ នៅទូរទស្សន៍ជាតិកម្ពុជា ជាអ្នករាយការណ៍ព័ត៌មាន ជានិពន្ធនាយក និងជានាយកគ្រប់គ្រងការីនិពន្ធផ្នែកភាសាខ្មែរ នៅកាសែតភ្នំពេញប៉ុស្ដិ៍ ជាដើម។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ លោក គង់ ភោគ ត្រូវបានចាត់តាំងជាអ្នកនាំពាក្យផ្លូវការនៃកិច្ចប្រជុំនេះ។

តាមរយៈកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា លោក គង់ ភោគ បានចែករំលែកព័ត៌មាននៃដំណើរការ និងលទ្ធផលរបស់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដល់ក្រុមសារព័ត៌មានជាតិ-អន្តរជាតិ ជាបន្តបន្ទាប់។

ជាការកត់សម្គាល់ លោក គង់ ភោគ មានការសហការល្អជាមួយក្រុមអ្នកសារព័ត៌មានក្នុងការផ្ដល់ព័ត៌មាននៃលទ្ធផលកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាទាំងជាភាសាខ្មែរ និងភាសាអង់គ្លេស ជាពិសេសការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន គឺលោកបានធ្វើការបកស្រាយ និងពន្យល់យ៉ាងល្អ មានភាពក្បោះក្បាយ ប្រកប ដោយក្រមសីលធម៌ និងវិជ្ជាជីវៈ។

លោក មាស សុភ័ណ្ឌ ជាអ្នកនាំពាក្យក្រសួងព័ត៌មានដែលតែងតែនៅជិតជាប់ជានិច្ចជាមួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ក្នុងនាមជាអ្នកនាំពាក្យឲ្យក្រសួងព័ត៌មានដែលជាស្ថាប័នគ្រប់គ្រងលើវិស័យសារព័ត៌មាន លោក មាស សុភ័ណ្ឌ បានយល់យ៉ាងច្បាស់អំពីតួនាទីជាអ្នកនាំពាក្យ ហើយជារឿយៗលោកបានចូលរួមជាមួយអ្នកសារព័ត៌មានជាច្រើនក្នុងការឆ្លើយតបនឹងសំណួរ ចម្ងល់ ក៏ដូចជាការចូលរួមដោយផ្ទាល់នូវកិច្ចពិភាក្សានានារបស់អង្គភាពសារព័ត៌មានលោក ហ៊ាង សុទ្ធាយុត្តិ ត្រូវបានចាត់ទុកជាអ្នកនាំពាក្យដ៏វ័យក្មេងមួយរូបក្នុងចំណោមមន្ត្រីអ្នកនាំពាក្យក្រសួងស្ថាប័នរដ្ឋ។

សព្វថ្ងៃនេះ លោក ហ៊ាង សុទ្ធាយុត្តិ មានតួនាទីជាអគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្នុងនាមជាអ្នកនាំពាក្យលើវិស័យសាធារណការ លោក ហ៊ាង សុទ្ធាយុត្តិ គឺមានភាពលេចធ្លោនៅលើបណ្ដាញសារព័ត៌មាន ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងរយៈពេលចុងក្រោយនេះ។

លោក ក៏ជាមន្ត្រីមួយរូបដែលមានភាពជិតស្និទ្ធិ និងបានធ្វើការជាប់ជិតលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចាប់តាំងពីលោកទេសរដ្ឋមន្ត្រីធ្វើជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ហើយដែលពេលនោះ លោក ហ៊ាង សុទ្ធាយុត្តិ ធ្វើជានាយកខុទ្ទកាល័យ។

បើក្រឡេកមកមើលកងកម្លាំងប្រដាប់អាវុធវិញ លោក សាន សុខសីហា ក្នុងតួនាទីជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺលោកបានឆ្លើយតបទាន់ពេលវេលាពាក់ព័ន្ធនឹងព័ត៌មាន និងករណីផ្សេងៗលើការងារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ជាពិសេសព័ត៌មានដែលទាក់ទិននឹងកងកម្លាំងនគរបាលរាជធានីភ្នំពេញ។

លោក សាន សុខសីហា បានផ្ដល់នូវព័ត៌មានពិតយ៉ាងទូលំទូលាយដល់អង្គភាពសារព័ត៌មានទាំងអស់ និងសាធារណជន ដោយគ្មានភាពលាក់បាំងឡើយ។ លោក សាន សុខសីហា ត្រូវបានអ្នកសារព័ត៌មាន និងសាធារណជន ចាត់ទុកថាជាមន្ត្រីនាំពាក្យមានភាពសកម្មដែលបានធ្វើបច្ចុប្បន្នភាពព័ត៌មានជានិច្ច៕

ដកស្រង់ពី៖ កម្ពុជាថ្មី 

រាជរដ្ឋាភិបាលកម្ពុជា ប្រកាសពីផែនការបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារ នៅឆ្នាំ២០២៣

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញពីផែនការបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំទឹកប្រាក់៨១៣ ០០០ ០០០ ០០០រៀល ដែលស្មើនឹង២០០លានដុល្លារ ក្នុងឆ្នាំ២០២៣នេះ។

Read more: រាជរដ្ឋាភិបាលកម្ពុជា ប្រកាសពីផែនការបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំទឹកប្រាក់...

ក្រសួងកសិកម្មប្រកាសបញ្ចេញពូជស្រូវថ្មីដល់កសិករ​

ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅរសៀលថ្ងៃទី ១៧ ខែ មករា ឆ្នាំ២០២៣ បានប្រកាសបញ្ចេញពូជស្រីថ្មីមួយប្រភេទ ដែលហៅថា ពូជស្រូវ «ចំប៉ីស៧០» ជាពូជស្រូវស្រាលក្រអូប ដែលសម្រេចបានបន្ទាប់ពីធ្វើពិសោធន៍និងបង្កាត់អស់រយៈពេល៩ឆ្នាំ ដោយវិទ្យាស្ថានស្រាវជ្រាវ

Read more: ក្រសួងកសិកម្មប្រកាសបញ្ចេញពូជស្រូវថ្មីដល់កសិករ​

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋម៉ាល់ឌីវ ប្រកបដោយផ្លែផ្កាខ្ពស់

(ភ្នំពេញ)៖ នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋម៉ាល់ឌីវ ប្រកបដោយផ្លែផ្កាខ្ពស់។

Read more: សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញដល់កម្ពុជាវិញហើយ...

វិថីពីរត្រូវបានរាជធានីដាក់ឈ្មោះតាមមេដឹកនាំឥណ្ឌូនេស៊ី

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ បានទទួលការជួបសម្តែងការគួរសម និងជម្រាបលា ពីលោក ស៊ូឌីម៉ាន ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី

នៅសាលារាជធានីភ្នំពេញ ហើយក៏បានចុះទៅពិនិត្យទីតាំងផ្លូវ ដើម្បីដាក់ឈ្មោះ វិថីស៊ូកាណូ (Jalan Soekarno) និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas) ជាឈ្នោះផ្លូវ ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖

ថ្នាក់ដឹកនាំប្រទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ីពិតជាបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការផ្សះផ្សាជាតិកម្ពុជា រហូតធ្វើអោយប្រទេសកម្ពុជាមានសន្តិភាពពេញលេញ រហូតមកដល់សព្វថ្ងៃនេះ ។

ដើម្បីឆ្លើយតបជាមួយនិងគុណបំណាច់នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

បានសម្រេចដាក់ឈ្មោះផ្លូវ២ខ្សែជូនថ្នាក់ដឹកនាំនៃប្រទេសនេះផងដែរ។ លោក ឃួង ស្រេង បន្តថា ក្រោយពីមានការណែនាំពីសម្តេចតេជោហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញបានកសាងផ្លូវ២ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៦

ទៅមហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌជ្រោយចង្វា ដើម្បីរំដោះចរាចរ ពិសេសរំដោះចរាចរ ខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ។

ផ្លូវ២ខ្សែនេះនឹងត្រូវដាក់ឈ្មោះជា វិថីស៊ូកាណូ (Jalan Soekarno) និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas) ដើម្បីតបស្នងថ្នាក់ដឹកនាំប្រទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ីដែលបានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិកម្ពុជា រហូតធ្វើអោយប្រទេសកម្ពុជាមានសន្តិភាពពេញលេញ មកដល់សព្វថ្ងៃនេះ ។

លោក ស៊ូឌីម៉ាន ហាសេង ក្នុងឱកាសនោះបានសម្តែងនូវការត្រេកអរយ៉ាងខ្លាំងចំពោះព័ត៌មានដ៏ល្អបំផុត ដែលផ្លូវនៅរាជធានីភ្នំពេញចំនួន២ខ្សែត្រូវបានថ្នាក់ដឹកនាំកម្ពុជាដាក់ឈ្មោះថ្នាក់ដឹកនាំប្រទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី នោះគឺវិថីស៊ូកាណូ (Jalan Soekarno)

និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas) ។

បន្ថែមពីនេះ លោក ស៊ូឌីម៉ាន ហាសេងក៏បានមានប្រសាសន៍លើកឡើងពីការរីកចំរើនយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញផងដែរ ដោយលោកបញ្ជាក់ថា៖ រាជធានីភ្នំពេញ

មុនលោកមកកាន់តំណែងជាឯកអគ្គរដ្ឋទូត អគារខ្ពស់ៗ អាចរាប់បានដោយម្រាមដៃ តែពេលនេះ អគារខ្ពស់ៗបានរីកដូចផ្សិត មិនអាចរាប់ដោយម្រាមដៃបានដូចមុននោះទេ៕

ដកស្រង់ពី៖ រស្មីកម្ពុជា 

សម្តេចតេជោ ហ៊ុន សែន សម្រេចឲ្យកសាងផ្លូវ២ខ្សែនៅភ្នំពេញ ដាក់ឈ្មោះថ្នាក់ដឹកនាំឥណ្ឌូនេស៊ី (Video inside)

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំប្រទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិកម្ពុជា រហូតធ្វើឲ្យប្រទេសកម្ពុជា មានសន្តិភាពពេញលេញ រហូតមកដល់សព្វថ្ងៃនេះ។

Read more: សម្តេចតេជោ ហ៊ុន សែន សម្រេចឲ្យកសាងផ្លូវ២ខ្សែនៅភ្នំពេញ...