Social Network

អ្នកនាំពាក្យក្រសួងការបរទេស ជូនព័ត៌មានបន្ថែម ករណីពលរដ្ឋខ្មែរជួបគ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសថៃ

(ភ្នំពេញ)៖ ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្ដីជូនព័ត៌មានបន្ថែម ស្ដីពីករណីពលរដ្ឋខ្មែរជួបគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ។

Read more: អ្នកនាំពាក្យក្រសួងការបរទេស ជូនព័ត៌មានបន្ថែម...

រដ្ឋសភា ចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញលទ្ធផលសម័យប្រជុំវិសាមញ្ញ

(ភ្នំពេញ)៖ អគ្គលេខាធិការ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បង្ហាញលទ្ធផលនៃសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំចំនួន១១៥រូប។

Read more: រដ្ឋសភា ចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញលទ្ធផលសម័យប្រជុំវិសាមញ្ញ

ខែដំបូង អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលសម្រាប់ថវិកាជាតិបាន ២៩៨លានដុល្លារ

(ភ្នំពេញ)៖ នៅខែមករា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលសម្រាប់ថវិកាជាតិ មានចំនួន ១ ២០៩.១៤ ប៊ីលានរៀល (ប្រមាណជា ២៩៨.៥៥ លានដុល្លារ) ស្មើនឹង ៧.១៧% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។

Read more: ខែដំបូង អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលសម្រាប់ថវិកាជាតិបាន ២៩៨លានដុល្លារ

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយ ក៏មិនមានដែរ (Video inside)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយ ក៏មិនមានដែរ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,០៩១នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,០៣១នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕

ដកស្រង់ពី៖Fresh New

និយ័តករអាជីវកម្មអចលនវត្ថុ កោះអញ្ជើញម្ចាស់ក្រុមហ៊ុនចំនួន៤ ឱ្យមកបង់ប្រាក់ពិន័យ ចំពោះការប្រកបអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដោយគ្មានអាជ្ញាបណ្ណ

(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹង កោះអញ្ជើញម្ចាស់ក្រុមហ៊ុនចំនួន៤ ឱ្យមកបង់ប្រាក់ពិន័យ ចំពោះការប្រកបអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដោយគ្មានអាជ្ញាបណ្ណ។

Read more: និយ័តករអាជីវកម្មអចលនវត្ថុ កោះអញ្ជើញម្ចាស់ក្រុមហ៊ុនចំនួន៤ ឱ្យមកបង់ប្រាក់ពិន័យ...

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា ជ្រលងសម្ពាធទាបមានឥទ្ធិពលអូសបន្លាយ ពីឈូងសមុទ្របេងហ្គាល់រហូតដល់ឈូងសមុទ្រថៃ និងគ្របដណ្ដប់មកលើប្រទេសកម្ពុជា និងសម្ពាធខ្ពស់នៅសមុទ្រចិនខាងត្បូងបានថយឥទ្ធិពល។

Read more: ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកុម្ភៈ...

ក្រសួងសេដ្ឋកិច្ច ចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាស ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍។ នេះបើតាមប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកុម្ភៈនេះ៕

Read more: ក្រសួងសេដ្ឋកិច្ច ចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារ...

គ.ជ.ប៖ រយៈពេល១០ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ប្រព្រឹត្តទៅដោយរលូន ពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ

(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទី១០ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ពុំមានការហែក្បួនឃោសនាបោះឆ្នោតទេ ប៉ុន្តែគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាផ្សេងៗទៀតតាមកម្មវិធីដែលគណបក្សនយោបាយនីមួយៗបានគ្រោងទុក។

Read more: គ.ជ.ប៖ រយៈពេល១០ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា...

រដ្ឋសភា ចេញសេចក្តីជូនដំណឹង អំពីការបើកកិច្ចប្រជុំវិសាមញ្ញ ថ្ងៃទី២១ ខែកុម្ភៈ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្រ្តី និងបន្ថែមទេសរដ្ឋមន្រ្តី២រូបទៀត

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋសភាកម្ពុជា នឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការ តែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួន ៣រូប។

Read more: រដ្ឋសភា ចេញសេចក្តីជូនដំណឹង អំពីការបើកកិច្ចប្រជុំវិសាមញ្ញ ថ្ងៃទី២១ ខែកុម្ភៈ...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយ ក៏មិនមានដែរ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយ ក៏មិនមានដែរ។

Read more: TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ...

តំណាងកម្ពុជា នឹងចូលរួមកិច្ចប្រជុំពិនិត្យរបាយការណ៍ជាតិលើកដំបូង ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

(ភ្នំពេញ)៖ គណៈប្រតិភូតំណាងរាជរដ្ឋាភិបាលកម្ពុជា នឹងទៅចូលរួមការពិនិត្យរបាយការណ៍ជាតិលើកដំបូង នៃការអនុវត្តអនុសញ្ញា អន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

Read more: តំណាងកម្ពុជា នឹងចូលរួមកិច្ចប្រជុំពិនិត្យរបាយការណ៍ជាតិលើកដំបូង...

ក្រសួងកិច្ចការនារី ចេញប្រកាសព័ត៌មាន អំពីយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ២០២៤ ខួបទី១១៣ ក្រោមមូលបទ «ស្តី្រ និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»

(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី បានចេញសេចក្តីប្រកាសព័ត៌មាន អំពីយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ២០២៤ ខួបទី១១៣ ក្រោមមូលបទ «ស្តី្រ និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» Women and Girls in Digital Transformation។

Read more: ក្រសួងកិច្ចការនារី ចេញប្រកាសព័ត៌មាន អំពីយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា...

គ.ជ.ប៖ ថ្ងៃទី៩ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ប្រព្រឹត្តទៅដោយរលូន ពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ

(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទី៩ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ពុំមានការហែក្បួនឃោសនាបោះឆ្នោតទេ ប៉ុន្តែគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំង ៤គណបក្ស បានធ្វើសកម្មភាពឃោសនាផ្សេងទៀតដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សនយោបាយខ្លួនដល់អ្នកបោះឆ្នោត។

Read more: គ.ជ.ប៖ ថ្ងៃទី៩ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា...

គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានបង្ហាញលទ្ធផល នៃការចូលរួមសង្កេតការណ៍បោះឆ្នោតនៅប្រទេសឥណ្ឌូនេស៊ី

(ភ្នំពេញ)៖ ឆ្លើយតបតាមការអញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៃប្រទេសឥណ្ឌូនេស៊ី លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានចាត់តាំងលោក ហង្ស ពុទ្ធា សមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប ទៅចូលរួមសង្កេតការណ៍បោះឆ្នោតអន្តរជាតិនៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

Read more: គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានបង្ហាញលទ្ធផល...

លោកស្រី ឌិត នីតា ត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានក្រុមប្រឹក្សាភិបាល ដឹកនាំសមាគមមីក្រូហិរញវត្ថុកម្ពុជា

(ភ្នំពេញ)៖ លោកស្រី ឌិត នីតា ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សម្រាប់អាណត្តិ២០២៤-២០២៥។

Read more: លោកស្រី ឌិត នីតា ត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានក្រុមប្រឹក្សាភិបាល...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១នាក់ ខណៈអ្នកជាសះស្បើយគ្មាន

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១នាក់ ខណៈជាអ្នកជាសះស្បើយ គ្មាន។

Read more: TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១នាក់...

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយមជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

Read more: ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ...

គ.ជ.ប៖ ថ្ងៃទី៦ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្

(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទី៦ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ពុំមានការហែក្បួនឃោសនាបោះឆ្នោតទេ តាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥ ។

Read more: គ.ជ.ប៖ ថ្ងៃទី៦ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា...

World Bank: កម្ពុជាអាចឈានពីការចំណាយកាន់តែច្រើន ទៅការចំណាយឲ្យកាន់តែមានប្រសិទ្ធផលល្អជាងមុន

(ភ្នំពេញ)៖ ប្រទេសកម្ពុជាគួរខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការប្រែក្លាយការចំណាយសាធារណៈកាន់តែច្រើន ទៅលើវិស័យសង្គមកិច្ចនេះ ដើម្បីធ្វើឲ្យការចំណាយនេះ ទទួលបានគុណផលផ្នែកសុខាភិបាលនិងផ្នែកអប់រំ កាន់តែល្អប្រសើឡើង។

Read more: World Bank: កម្ពុជាអាចឈានពីការចំណាយកាន់តែច្រើន...

ក្រសួងមហាផ្ទៃ ប្រកាសប្រឆាំងដាច់ខាតនូវរាល់ សកម្មភាពបង្ខិតបង្ខំគំរាមកំហែងដល់អ្នកបោះឆ្នោត របស់គណបក្សភ្លើងទៀន (Video inside)

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានសេចក្តីប្រកាសប្រឆាំងដាច់ខាតចំពោះរាល់សកម្មភាពបង្ខិតបង្ខំគំរាមកំហែងដល់ អ្នកបោះឆ្នោតដែលធ្វើឡើងដោយ គណបក្សភ្លើងទៀន។

Read more: ក្រសួងមហាផ្ទៃ ប្រកាសប្រឆាំងដាច់ខាតនូវរាល់...

មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ជូនដំណឹងស្វែងរកឪពុកម្តាយទារកម្នាក់ ដែលជនមិនស្គាល់មុខយកមកប្លុងបោះបង់ចោល

(ភ្នំពេញ)៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានប្រកាសជូនដំណឹងជាសាធារណៈ ដើម្បីស្វែងរកឪពុកម្ដាយក្រុមគ្រួសារសាច់ញាតិរបស់ទារកម្នាក់ ដែលត្រូវគេយកទៅបោះបង់ចោល នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ។

Read more: មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ជូនដំណឹងស្វែងរកឪពុកម្តាយទារកម្នាក់...