Social Network

ក្រសួងធនធានទឹក៖ ពីថ្ងៃទី២៦ ខែសីហាដល់ថ្ងៃទី០១ ខែកញ្ញា នឹងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ សូមប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ !

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី ២៦ ខែសីហា ដល់ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២០។

Read more: ក្រសួងធនធានទឹក៖ ពីថ្ងៃទី២៦ ខែសីហាដល់ថ្ងៃទី០១ ខែកញ្ញា...

ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានា ប្រចាំថ្ងៃទី២៥ ខែសីហានេះ !

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហាញស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖

Read more: ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានា...

ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ខណៈអ្នកព្យាបាលជាសះស្បើយក៏គ្មានដែរ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃនេះក្រសួងមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ចំណែកឯអ្នកព្យាបាលជាសះស្បើយក៏គ្មានដែរ ខណៈអ្នកកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅសល់១០នាក់ដដែល។

Read more: ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ...

ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានា ប្រចាំថ្ងៃទី២៤ ខែសីហានេះ !

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហាញស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖

Read more: ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានា...

TOP NEWS: ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ខណៈអ្នកព្យាបាលជាសះស្បើយក៏គ្មានដែរ

ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃនេះក្រសួងមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ចំណែកឯអ្នកព្យាបាលជាសះស្បើយក៏គ្មានដែរ ខណៈអ្នកកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅសល់១០នាក់ដដែល។

Read more: TOP NEWS: ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា...

សន្ទស្សន៍ តម្លៃទំនិញចាំបាច់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ នៅលើទីផ្សារ ខេត្តត្បូងឃ្មុំ ប្រចាំថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ

មន្ទីរពាណិជ្ជកម្ម ខេត្តត្បូងឃ្មុំ សូមជម្រាប ជូនដល់ សាធារណជន ស្ដីពីសន្ទស្សន៍ តម្លៃទំនិញ ចាំបាច់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ នៅលើទីផ្សារ ខេត្តត្បូងឃ្មុំ ប្រចាំថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ ។

Read more: សន្ទស្សន៍ តម្លៃទំនិញចាំបាច់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ នៅលើទីផ្សារ...

ក្រសួងសុខាភិបាលរកឃើញអ្នកកើតជំងឺកូវីដ១៩ម្នាក់ថ្មីទៀត ជាអ្នកមកពីអាមេរិក និងព្យាបាលជា២នាក់

ក្រសួងសុខាភិបាលបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះថា មានពលរដ្ឋខ្មែរម្នាក់ទៀត បានកើតជំងឺកូវីដ១៩ ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក និងបានព្យាបាលជាសះស្បើយចំនួនពីរនាក់។

Read more: ក្រសួងសុខាភិបាលរកឃើញអ្នកកើតជំងឺកូវីដ១៩ម្នាក់ថ្មីទៀត ជាអ្នកមកពីអាមេរិក...

ក្រសួងសុខាភិបាលរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ៤នាក់បន្ថែមទៀត ជាករណីនាំចូលពីរុស្ស៉ី និងឥណ្ឌូនេស៊ី និងព្យាបាលជាសះស្បើយ៣នាក់

ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០នេះថា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ៤នាក់បន្ថែមទៀត ជាបុរសជនជាតិខ្មែរធ្វើដំណើរមកពីប្រទេសរុស្ស៉ី និងឥណ្ឌូនេស៊ីកាលពីខែកក្កដា។

ទន្ទឹមនឹងមានអ្នកជំងឺកូវីដ១៩ ចំនួន ៣នាក់ត្រូវបានព្យាបាលឱ្យជាសះស្បើយផងដែរ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលអង្គភាពព័ត៌មាន ទទួលបានបានឱ្យដឹងថា អ្នកកើតជំងឺកូវីដ១៩ ចំនួន ៤នាក់ថ្មីនេះរួមមាន៖

* បុរសអាយុ ២៦ឆ្នាំ មានអាស័យនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ

* បុរសអាយុ ៣០ឆ្នាំ មានអាស័យនៅក្រុងសៀមរាប ខេត្តសៀមរាប

* បុរសអាយុ ៣០ឆ្នាំ មានអាស័យនៅស្រុកសំពៅលូន ខេត្តបាត់ដំបង ក្រសួងបានឱ្យដឹងថា បុរស ៣នាក់ខាងលើ បានធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន និងបញ្ជូនសារ ក្នុងខេត្តកំពង់ស្ពឺ និងជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៉ី ដែលបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី មកដល់កម្ពុជាកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។

ក្រសួងបានឱ្យដឹងថា លទ្ធផលវិភាគវត្ថុសំណាកតេស្តលើកទី ០៦របស់ពួកគាត់ ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ ដោយឡែកអ្នកជំងឺម្នាក់ទៀត ជាបុរសអាយុ ២៧ឆ្នាំ មានអាស័យស្នាក់នៅភូមិអំពិលឃុំប៊ុស១ ស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ីតាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។

លទ្ធផលវិភាគវត្ថុ សំណាកតេស្តលើកទី ០៥របស់គាត់ ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះនរោត្តមសីហនុ ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ។ សម្រាប់អ្នកដែលព្យាបាលជាវិញ រួមមាន៖

* បុរសអាយុ ២៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

* បុរសអាយុ ២៧ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បុរសទាំង០២នាក់នេះ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្សី ដែលបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុស កូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែជធានីភ្នំពេញ។

ដោយឡែកអ្នកព្យាបាលជាសះស្បើយទី៣ ជាបុរសអាយុ ៣៧ឆ្នាំ មានអាស័យដ្ឋានៅភូមិព្រះស្រែ ឃុំព្រះស្រែស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជាក្រុមទាហាមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជា ដែលបានវិលត្រឡប់មកពីប្រទេសម៉ាលី តាមជើងហោះហើរមកកាន់កម្ពុជា ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ។

ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមម៉ោង ០៧ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកមានជំងឺកូវីដ១៩ សរុប ២៧២នាក់ ស្ត្រី ៥៣នាក់ និងបុរស ២១៩នាក់។ ក្នុងនោះអ្នកព្យាបាលជាមានចំនួនសរុប ២២៣នាក់ ស្ត្រី ៤៦នាក់ និងបុរស ១៧៧នាក់។

រីឯអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជន មានចំនួនសរុប ៤៩នាក់។ សម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ០៣នាក់ (ស្ត្រីជនជាតិកាណាដា ០១នាក់ ស្ត្រីជា កងទ័ពមួកខៀវ ០១នាក់ និងស្ត្រីជនជាតិអាម៉េរិកកាំង ០១នាក់), នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន ៣៧នាក់ (ស្ត្រី ០៣នាក់ និងបុរស ៣៤នាក់), នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ មានចំនួន ០៤នាក់ ជាបុរស, នៅមន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំ មានចំនួន ០៤នាក់ ជាបុរស, និងសម្រាកនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ១នាក់ជាស្ត្រីជនជាតិកាហ្សាក់ស្តង់៕

ដកស្រង់ពី៖FrshNews

សន្ទស្សន៍ តម្លៃទំនិញចាំបាច់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ នៅលើទីផ្សារ ខេត្តត្បូងឃ្មុំ ប្រចាំថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ

មន្ទីរពាណិជ្ជកម្ម ខេត្តត្បូងឃ្មុំ សូមជម្រាប ជូនដល់ សាធារណជន ស្ដីពីសន្ទស្សន៍ តម្លៃទំនិញ ចាំបាច់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ នៅលើទីផ្សារ ខេត្តត្បូងឃ្មុំ ប្រចាំថ្ងៃពុធ ០៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ ។

Read more: សន្ទស្សន៍ តម្លៃទំនិញចាំបាច់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ នៅលើទីផ្សារ...

ក្រសួងសុខាភិបាលរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ២នាក់បន្ថែមទៀត ជាជនជាតិចិន និងអាមេរិក (Video inside)

ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះថា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ២នាក់បន្ថែមទៀត ជាជនជាតិចិន មកពីហ្វីលីពិន និងជាជនជាតិអាមេរិក មកពីសហរដ្ឋអាមេរិក។

Read more: ក្រសួងសុខាភិបាលរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ២នាក់បន្ថែមទៀត ជាជនជាតិចិន...

សន្ទស្សន៍ តម្លៃទំនិញចាំបាច់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ នៅលើទីផ្សារ ខេត្តត្បូងឃ្មុំ ប្រចាំថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ

មន្ទីរពាណិជ្ជកម្ម ខេត្តត្បូងឃ្មុំ សូមជម្រាប ជូនដល់ សាធារណជន ស្ដីពីសន្ទស្សន៍ តម្លៃទំនិញ ចាំបាច់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ នៅលើទីផ្សារ ខេត្តត្បូងឃ្មុំ ប្រចាំថ្ងៃអង្គារ ០៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ ។

Read more: សន្ទស្សន៍ តម្លៃទំនិញចាំបាច់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ នៅលើទីផ្សារ...

ក្រសួងធនធានទឹក៖ ឥទ្ធិពលព្យុះ ធ្វើឲ្យកម្ពុជា ចាប់ពីថ្ងៃទី១២-១៨ ខែសីហា នឹងមានភ្លៀងធ្លាក់រាយប៉ាយ ពីខ្សោយទៅច្រើន!

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១២-១៨ ខែសីហា ឆ្នាំ ២០២០។

Read more: ក្រសួងធនធានទឹក៖ ឥទ្ធិពលព្យុះ ធ្វើឲ្យកម្ពុជា ចាប់ពីថ្ងៃទី១២-១៨ ខែសីហា...

ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានា ប្រចាំថ្ងៃទី១១ ខែសីហានេះ !

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហាញស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖

Read more: ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានា...

សន្ទស្សន៍ តម្លៃទំនិញចាំបាច់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ នៅលើទីផ្សារ ខេត្តត្បូងឃ្មុំ ប្រចាំថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ

មន្ទីរពាណិជ្ជកម្ម ខេត្តត្បូងឃ្មុំ សូមជម្រាប ជូនដល់ សាធារណជន ស្ដីពីសន្ទស្សន៍ តម្លៃទំនិញ ចាំបាច់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ នៅលើទីផ្សារ ខេត្តត្បូងឃ្មុំ ប្រចាំថ្ងៃចន្ទ័ ០៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ ។

Read more: សន្ទស្សន៍ តម្លៃទំនិញចាំបាច់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ នៅលើទីផ្សារ...

ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានា ប្រចាំថ្ងៃទី១០ ខែសីហានេះ !

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហាញស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖

១- ទន្លេមេគង្គ-ស្ទឹងត្រែង

២- ទន្លេមេគង្គ-ក្រចេះ

៣- ទន្លេមេគង្គ-កំពង់ចាម

៤- ទន្លេបាសាក់-ចតុមុខ

៥- ទន្លេមេគង្គ-អ្នកលឿង

៦- ទន្លេបាសាក់-កោះខែល

៧- ទន្លេសាប-ព្រែកក្តាម

៨- ទន្លេសាប-កំពង់លួង៕

 

ដកស្រង់ពី៖FreshNews

 

ក្រសួងសុខាភិបាលរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៣នាក់ទៀត នាំចូលពីឥណ្ឌូនេស៊ី ខណៈព្យាបាលជាសះស្បើយ២នាក់

ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះថា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៣នាក់ទៀត ជាករណីនាំចូលពីប្រទេសឥណ្ឌូនេស៊ី។ ទន្ទឹមនឹងការរកឃើញអ្នកកើតជំងឺកូវីដ១៩ ករណីថ្មី ក៏មានអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ត្រូវបានព្យាបាលឱ្យជាសះស្បើយផងដែរ។

Read more: ក្រសួងសុខាភិបាលរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៣នាក់ទៀត នាំចូលពីឥណ្ឌូនេស៊ី...

សន្ទស្សន៍ តម្លៃទំនិញចាំបាច់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ នៅលើទីផ្សារ ខេត្តត្បូងឃ្មុំ ប្រចាំថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ

មន្ទីរពាណិជ្ជកម្ម ខេត្តត្បូងឃ្មុំ សូមជម្រាប ជូនដល់ សាធារណជន ស្ដីពីសន្ទស្សន៍ តម្លៃទំនិញ ចាំបាច់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ នៅលើទីផ្សារ ខេត្តត្បូងឃ្មុំ ប្រចាំថ្ងៃសុក្រ ០៣រៅច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ ។

Read more: សន្ទស្សន៍ តម្លៃទំនិញចាំបាច់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ នៅលើទីផ្សារ...

ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានា ប្រចាំថ្ងៃទី០៧ ខែសីហានេះ !

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហាញស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖

Read more: ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានា...

អ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់ទៀតហើយ ត្រូវបានព្យាបាលឱ្យជាសះស្បើយ

ក្រោមកិច្ចប្រឹងប្រែងរបស់កងទ័ពអាវសអ្នកជំងឺកូវីដ១៩ ចំនួន៤នាក់ទៀតហើយត្រូវបានព្យាបាលឱ្យជាសះស្បើយនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។ នេះបើយោងតាមការជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ។

Read more: អ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់ទៀតហើយ ត្រូវបានព្យាបាលឱ្យជាសះស្បើយ