Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាពលរដ្ឋ​ជាង​១​៣​លាន​នាក់​បាន​ធ្វើដំណើរ​ក​ម្សាន្ត​នៅ​ទូទាំង​ប្រទេស​ក្នុងរយៈពេល​៣​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​

  • បោះពុម្ព

យោងតាមសេចក្តីប្រកាសព័ត៌មាន ក្នុងរយៈពេល៣ថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសាមានប្រជាពលរដ្ឋចំនួន ១៣,៣៥លាននាក់បានធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេស។

ប្រភពដដែលបានបង្ហាញទៀតថា ជិត ១៣,២៨ លាននាក់ជាភ្ញៀវទេសចរជាតិ និង ៨១,៧៤៥ ជាភ្ញៀវទេសចរបរទេស។

ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរជាតិ និងបរទេសច្រើនជាងគេប្រមានជាង៣,៤លាននាក់ បន្ទាប់មកខេត្តកំពង់ស្ពឺជាង១,២លាននាក់ និងខេត្តបាត់ដំបងជិត១,១លាននាក់ ។

ខេត្តព្រះសីហនុបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិច្រើនជាងគេចំនួន ១៤,៧៦៩ នាក់ ខណៈដែលខេត្តប៉ៃលិនទទួលបានភ្ញៀវទេសចរចំនួន ១៤,៣៨៧ និងខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរចំនួន ១២,៩៩១។

ប្រជាពលរដ្ឋកម្ពុជាកំពុងប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំរោង ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា។

ដកស្រង់ពី៖ ខ្មែរថាមស៍