Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​រដ្ឋ​រកចំណូល​បានជា​ង​១​៦​លាន​ដុល្លារ​អាមេរិក​ពី​កា​រលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ

  • បោះពុម្ព

រយៈពេល៣ខែដើមឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរដែលគ្រប់គ្រងការលក់សំបុត្រចូលទស្សនាតំបន់អង្គរ រកចំណូលបាន ១៦ ៥៣៣ ២៩៣ដុល្លារអាមេរិក គឺឡើងជាង៤៨ភាគរយធៀបនឹងឆ្នាំ២០២៣។

តាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤ ទេសចរដែលចូលទិញបណ្ណ ឬសំបុត្រចូលទស្សនាតំបន់អង្គរសរុបមានចំនួន ៣៤៧ ៥៣៤នាក់ គិតជាថវិកាស្មើនឹង ១៦ ៥៣៣ ២៩៣ដុល្លារអាមេរិក។ក្នុងនោះត្រឹមខែមីនា ទេសចរទិញសំបុត្រ មានចំនួន ១១១ ៦៨៤នាក់ គិតជាថវិកាស្មើនឹង ៥ ២៩៨ ៦១៨ដុល្លារ។

ជាមួយគ្នានេះដែរ គ្រឹះស្ថានអង្គរក៏បានរាយការណ៍ពីចំណូលលក់សំបុត្រចូលទស្សនាប្រាសាទកោះកែរ ដែលក្នុងនោះ ខែមីនារកចំណូលបាន ៣៤ ២១៥ដុល្លារអាមេរិក ហើយបើសរុបរយៈពេល៣ខែដើមឆ្នាំ ស្មើនឹងចំនួន ១២១ ១៥៥ដុល្លារអាមេរិក៕

ដកស្រង់ពី៖ ខ្មែរថាមស៍