Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តឡង់គ្រីស័រ ព្យាយាមបត់ចូលក្លឹប ត្រូវរថយន្តព្រូសចាប់ហ្រ្វាំង មិនទាន់បុកគេពីក្រោយខ្ទេចខ្លួនឯង

  • បោះពុម្ព

ភ្នំពេញ៖ ទំនងជាចេញ ពីកន្លែងផឹកស៊ី ហើយបន្តរក កន្លែងរំាំកម្សាន្ត បន្តទៀត បែរជាជួបគ្រោះ ថ្នាក់ចរាចណ៍ ក្នុងមួយពព្រិចភ្នែក ខណៈរថយន្តឡង់ គ្រីស័រព្យាយាម បើកបតចូលក្លឹប តែត្រូវរថយន្តព្រូស ប្រហែលមើលមិនទាន់ និងចាប់ហ្រ្វាំងមិនទាន់ បុកគេពីក្រោយ ខ្ទេចទាំងសងខាង ហេតុការណ៍នេះ បានកើតឡើងនៅចំណុច ទល់មុខធនាគារប្រាសាក់ នៅម៉ោង២ និង៣០នាទី រំលង់អាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ទួលទំពួង២ ខណ្ឌចំការមន ។

 តាមប្រជាពលរដ្ឋដែលឃើញហេតុការណ៍ ផ្ទាល់បានឲ្យដឹងថា គេឃើញនារីៗ ២ទៅ៣នាក់ បានបើកបររថយន្តឡង់គ្រីស័រ ពាក់ស្លាកលេខភ្នំពេញ 2F-8464 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១  ក្នុងគោលបំណងបតចូលទៅរក កន្លែងកម្សាន្ត (ក្លឹបប្លូឡាញ) ក៏ស្រាប់តែមាន រថយន្តព្រូស ដែលពាក់ស្លាកលេខភ្នំពេញ 2AJ-7506 ទំនងជាមើលឃើញហើយចាប់ហ្វាំងមិនទាន់ បុកគេពីក្រោយឡង់គ្រីស័រ បណ្តាលឲ្យខូចខាតផ្នែកខាងឆ្វេង និងបែកកង់មួយចំហៀង ចំណែករថយន្តព្រូសដាច់កាឡេ បើកទៅមុខមិនរួច ។

ក្រោយពេលកើតហេតុ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង និងយករថយន្តទាំងពីរ រួមទាំងម្ចាស់ដើម្បីធ្វើការដោះស្រាយ ទៅតាមនិតិវិធីច្បាប់ចរាចរណ៍ផ្លូវគោក ៕

ដកស្រង់ពី៖ដើមអម្ពិល