Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បញ្ជូន​ជន​ក្រុម​ចែកចាយ​គ្រឿងញៀន​៣​នាក់​ទៅ​តុលាការ

  • បោះពុម្ព

ថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០១៦ ម៉ោង ១៣:៤៧   (31-10-2016 13:47)

ខេត្តកំពត ៖ យុវជន៣នាក់ត្រូវបាននគរបាលស្រុកអង្គរជ័យចុះបង្ក្រាប និងឃាត់ខ្លួនបានបញ្ជូនមកកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្ត។

លោកវរសេនីយ សេនីយឯក ទូច ឌន នាយការិយាល័យ ប្រឆាំងបទល្មើស គ្រឿងញៀនបាន ឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់ដែល សមត្ថកិច្ចបង្ក្រាប បានរួមនិង វត្ថុតាងថ្នាំញៀន មួយចំនួនកាល ពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ហើយត្រូវកសាង សំណុំរឿងបញ្ជូនទៅតុលា ការនាល្ងាចថ្ងៃទី ៣០តុលានេះ មាន ១-ឈ្មោះ ចំរើន រិទ្ឋ ភេទប្រុស អាយុ១៥ឆ្នាំ  នៅភូមិព្រៃផ្តៅ  ឃុំភ្នំកុង ស្រុកអង្គរជ័យ,  ២-ឈ្មោះ រិន រាជ ភេទប្រុស  អាយុ១៦ឆ្នាំ  នៅភូមិពោធិ៍ ឃុំភ្នំកុង  ស្រុកអង្គរជ័យ, ៣-ឈ្មោះ កែវ គឹមហុង ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ។

 ចំណែកវត្ថុតាង មានថ្នាំញៀនប្រភេទម៉ាទឹកកក ១កញ្ចប់តូច ដែលសល់ពី  ប្រើប្រាស់ជាក់ស្តែង ។

ជនសង្ស័យទាំង ៣នាក់បានសារ ភាពប្រាប់សមត្ថកិច្ចថា ថ្នាំដែលសល់១កញ្ចប់ នេះពួកគេសម្រាប់ យកទៅលក់បន្តឲ្យ មនុស្សម្នាក់ទៀត ដែលសមត្ថកិច្ចមិនអាច បញ្ចេញឈ្មោះបាន នៅឡើយទេ គឺលាក់សិនដើម្បី ស្រាវជ្រាវចាប់ខ្លួនយក មកផ្តន្ទាទោសតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព