Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២៣សីហា ពុំមានមនុស្សស្លាប់ តែរបួសធ្ងន់ និងស្រាល១១

  • បោះពុម្ព

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ៥លើក (យប់ ១លើក) មិនបណ្តាលឲ្យមានមនុស្សស្លាប់នោះទេ ប៉ុន្តែរងរបួសធ្ងន់ ៦នាក់ (ប្រុស) និងរបួស ស្រាល ៥នាក់ (ស្រី ១នាក់) ។

យោងតាមនាយកដ្ឋាន នគរបាលចរាចរណ៍ បានឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ៧គ្រឿង រួមមានម៉ូតូចំនួន ៤គ្រឿង រថយន្តធុនតូចចំនួន ២គ្រឿង និងយានផ្សេងៗចំនួន ១គ្រឿង ។ មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៣លើក, កត្តាយានយន្ត ១លើក និងមិនចេះបើកបរ ១លើក ក្នុងនោះអ្នកមិនពាក់មួក សុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៧នាក់ (យប់ ៤នាក់) ។

គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ២លើក និងផ្លូវខេត្ត-ក្រុង ចំនួន ៣លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ២លើក និងរថយន្ត ធុនតូច ៣លើក ។ ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តព្រះសីហនុ ២លើក របួស ៥នាក់ ខេត្តកំពង់ ឆ្នាំង ១លើក របួស ៣នាក់ (ស្រី ១នាក់) ខេត្តកំពត ១លើក របួស ២នាក់ និងខេត្តក្រចេះ ១លើក របួស ១នាក់ ។ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំង ប្រទេសមាន ចំនួន ២ ២៤៦គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១ ០៧៣គ្រឿង និងពិន័យសរុបចំនួន ១ ១៧៣គ្រឿង ៕

 

ដកស្រង់ពី៖ ដើមអម្ពិល