ប៉ូលិសក្រុងដូនកែវ ឲ្យម្ចាស់ហាងកាហ្វេមួយកន្លែង ធ្វើកិច្ចសន្យាបញ្ឈប់បើកលេងល្បែងជល់មាន់អនឡាញ ចែករំលែក 9 ម៉ោង មុន ១៣ ខែ កញ្ញា ឆ្នាំ ២០២២ ម៉ោង ២០:០១ ខេត្តតាកែវ ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ប
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានសន្តិសុខសង្គម
កម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បានចុះធ្វើកិច្ចសន្យា ទីតាំងហាងលក់កាហ្វេមួយកន្លែង មានម្ចាស់ឈ្មោះ សំ សុខន ភេទស្រី អាយុ២៧ឆ្នាំ ស្ថិតក្នុងភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ពាក់ព័ន្ធករណីលួចលាក់លេងល្បែងអនឡាញខុសច្បាប់ (ជល់មាន់អនឡាញ) ។
ក្រោយពីមានការរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាសារព័ត៌មានមួយចំនួនបានចុះផ្សាយ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការខេត្តតាកែវ បានបញ្ជាឲ្យកម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវ ចុះធ្វើការស្រាវជ្រាវ និងបានពិនិត្យឃើញថា ទីតាំងខាងលើ មានបើកអាជីវកម្មឆ្នោតឡូតូអនឡាញ R88 (មានច្បាប់អនុញ្ញាតិធ្វើអាជីវកម្មស្របច្បាប់) ប៉ុន្តែក៏ធ្លាប់មានលួចធ្វើការ Live វីដេអូជល់មាន់អនឡាញ នៅទីតាំងហាងកាហ្វេរបស់ខ្លួន នាពេលកន្លងមក ។ បន្ទាប់ពីចុះធ្វើការសាកសួរ កម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវ បានធ្វើកិច្ចសន្យា ជាលាយលក្ខណ៍អក្សរលើកទី១ សុំឲ្យបញ្ឈប់មានការលួចលាក់លេងល្បែងខុសច្បាប់ នៅទីតាំងខាងលើ ជ្រកក្រោមផ្លាកឆ្នោតឡូតូទៀត ក្នុងករណីម្ចាស់ទីតាំងនៅតែល្មើស កម្លាំងជំនាញនឹងកសាងសំណុំរឿងតាមនីតិវិធី ៕
ដកស្រង់ពី៖ កោះសន្តិភាព