បណ្តាញសង្គម

ប៉ូលិស​ក្រុង​ដូន​កែវ ឲ្យ​ម្ចាស់​ហាង​កាហ្វេ​មួយ​កន្លែង ធ្វើ​កិច្ចសន្យា​បញ្ឈប់​បើក​លេងល្បែង​ជល់​មាន់​អន​ឡាញ ចែករំលែក 9 ម៉ោង មុន ១៣ ខែ កញ្ញា ឆ្នាំ ២០២២ ម៉ោង ២០:០១ ខេត្តតាកែវ ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ដូន​កែវ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២២ ប

កម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បានចុះធ្វើកិច្ចសន្យា ទីតាំងហាងលក់កាហ្វេមួយកន្លែង មានម្ចាស់ឈ្មោះ សំ សុខន ភេទស្រី អាយុ២៧ឆ្នាំ ស្ថិតក្នុងភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ពាក់ព័ន្ធករណីលួចលាក់លេងល្បែងអនឡាញខុសច្បាប់ (ជល់មាន់អនឡាញ) ។

ក្រោយពីមានការរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាសារព័ត៌មានមួយចំនួនបានចុះផ្សាយ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការខេត្តតាកែវ បានបញ្ជាឲ្យកម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវ ចុះធ្វើការស្រាវជ្រាវ និងបានពិនិត្យឃើញថា ទីតាំងខាងលើ មានបើកអាជីវកម្មឆ្នោតឡូតូអនឡាញ R88 (មានច្បាប់អនុញ្ញាតិធ្វើអាជីវកម្មស្របច្បាប់) ប៉ុន្តែក៏ធ្លាប់មានលួចធ្វើការ Live វីដេអូជល់មាន់អនឡាញ នៅទីតាំងហាងកាហ្វេរបស់ខ្លួន នាពេលកន្លងមក ។ បន្ទាប់ពីចុះធ្វើការសាកសួរ កម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវ បានធ្វើកិច្ចសន្យា ជាលាយលក្ខណ៍អក្សរលើកទី១ សុំឲ្យបញ្ឈប់មានការលួចលាក់លេងល្បែងខុសច្បាប់ នៅទីតាំងខាងលើ ជ្រកក្រោមផ្លាកឆ្នោតឡូតូទៀត ក្នុងករណីម្ចាស់ទីតាំងនៅតែល្មើស កម្លាំងជំនាញនឹងកសាងសំណុំរឿងតាមនីតិវិធី ៕

ដកស្រង់ពី៖ កោះសន្តិភាព