Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិព័រណ៍​គំនូរ​កម្ពុជា​-​ចិន ត្រូវបានប្រារព្ធ​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ

  • បោះពុម្ព

ពិព័រណ៍គំនូរកម្ពុជា-ចិន ត្រូវបានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ដោយបានទាក់ទាញអ្នកទស្សនាយ៉ាងច្រើនកុះករ។

ដោយត្រូវបានសហការរៀបចំរួមគ្នាដោយរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យ Jiujiang របស់ប្រទេសចិន ព្រឹត្តិការណ៍រយៈពេលកន្លះថ្ងៃបានបង្ហាញពីផ្ទាំងគំនូររាប់សិបផ្ទាំង ដែលបង្ហាញពីទេសភាព វប្បធម៌ និងប្រពៃណីនៃប្រទេសទាំងពីរ ព្រមទាំងការសរសេរអក្សរផ្ចង់ចិនផងដែរ។

ថ្លែងក្នុងពិធីនោះ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា ការតាំងពិព័រណ៌នេះគឺជាផ្នែកមួយនៃសកម្មភាពរួមគ្នាដែលរៀបចំឡើងដើម្បីអបអរសាទរឆ្នាំផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនកម្ពុជា-ចិនឆ្នាំ២០២៤។

លោកបន្តថា៖ «តាមរយៈការតាំងពិព័រណ៍គំនូរនេះ ខ្ញុំជឿជាក់ថាប្រជាជននឹងយល់កាន់តែច្បាស់អំពីវប្បធម៌ និងប្រពៃណីរបស់ប្រទេសកម្ពុជា និងប្រទេសចិន»។

លោក សុខ ទូច បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះនឹងរួមចំណែកបន្ថែមទៀតក្នុងការលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក និងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ។

លោកបានបន្តថា៖ «ការតាំងពិពណ៌គំនូររួមគ្នានេះប្រាកដជានឹងបញ្ចូលកម្លាំងជំរុញថ្មីដល់កិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរ»។

ផល ស្រីមាន អ្នកទស្សនាវ័យ៣០ឆ្នាំ បាននិយាយថា ពិព័រណ៍នេះនឹងរួមចំណែកបន្ថែមទៀតក្នុងការលើកកម្ពស់ទំនាក់ទំនងវប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។

គាត់បានប្រាប់សារព័ត៌មានស៊ីនហួថា “ខ្ញុំចូលចិត្តការតាំងពិពណ៌គំនូរកម្ពុជា-ចិននេះខ្លាំងណាស់ ព្រោះវាអាចជួយពង្រឹងទំនាក់ទំនងកម្ពុជា-ចិនបន្ថែមទៀត និងលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌រវាងប្រជាជនកម្ពុជា និងប្រជាជនចិន”។

គាត់បានបន្ថែមថា “ការតាំងពិពណ៌នេះក៏នឹងអនុញ្ញាតឱ្យនិស្សិត និងប្រជាជនកម្ពុជាបានស្គាល់កាន់តែច្រើនអំពីវប្បធម៌ចិន” និងបានសម្តែងនូវក្តីសង្ឃឹមថានឹងមានពិព័រណ៍គំនូរបែបនេះបន្ថែមទៀតនាពេលអនាគត។

បូ ស្រីនិច ជាភ្ញៀវទស្សនា វ័យ ២៨ ឆ្នាំ បាននិយាយថា នេះជាលើកទីមួយហើយ ដែលនាងបានឃើញការតាំងពិព័រណ៍គំនូរកម្ពុជា-ចិនរួមគ្នា។

នាងបានប្រាប់សារព័ត៌មានស៊ីនហួ ថា “ខ្ញុំចូលចិត្តការតាំងពិពណ៌គំនូរ ពីព្រោះវិចិត្រករមានទេពកោសល្យខ្ពស់ ហើយគំនូរគឺស្រស់ស្អាត និងរស់រវើក”។ “ផ្ទាំងគំនូរទាំងនេះបាននាំយើងទៅដល់សម័យបុរាណ ដោយប្រាប់យើងអំពីវប្បធម៌ និងប្រពៃណីដ៏ស្រស់បំព្រងរបស់ពួកគេ”។

ដកស្រង់ពី៖ ខ្មែរថាមស៍