Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្ញៀវ​ទស្សនា​ពេញចិត្ត​នឹង​ការ​សម្ដែង​ក្បាច់​គុន​សាវ​លី​ញ​ ​និង​គុនល្បុក្កតោ

  • បោះពុម្ព

រាជរដ្ឋាភិបាលកម្ពុជា និងចិន តាមរយៈរដ្ឋបាលខេត្តហឺណាន បានរៀបចំព្រឹត្តិការណ៍ សម្ដែងក្បាច់គុនសាវលីញ និងក្បាច់គុនល្បុក្កតោនៅអង្គរ នៃយុទ្ធនាការ “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤” ដែលរៀបចំនៅបរិវេណខាងជើង ប្រាសាទបាយ័ន។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក សុខ សូកេន មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំង ឱ្យឃើញពីការ យកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលទាំងពីរ ពិសេសតាមរយៈក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តហឺណានក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតី «មិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង ក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ដែលផ្តោតលើវិស័យអាទិភាពចំនួន៦ ក្នុងនោះរួមបញ្ចូលទាំងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន។

អភិបាលរងខេត្តសៀមរាប លោក យុន លីនណេ ថ្លែងថា កម្មវិធី «When Shaolin meets Bokator at Angkor» រវាងខេត្តហឺណាន និងខេត្តសៀមរាប គឺជាការចូលរួមចំណែកជំរុញឱ្យ មានការរីកចម្រើនលើវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ក៏ដូចជាវិស័យទេសចរណ៍ ទូទាំងប្រទេសកម្ពុជា៕

ដកស្រង់ពី៖ ខ្មែរថាមស៍