Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្ញៀវទេសចរជាង ៧ម៉ឺននាក់ មកលេងកម្សាន្តតាមរមណីយដ្ឋានក្នុងខេត្តក្រចេះ រយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី

  • បោះពុម្ព

(ក្រចេះ)៖ ក្នុងឱកាសថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរដែលបានមកកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្តក្រចេះ សរុបប្រមាណ៧២,៤៥២នាក់ រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៤។

ក្រៅពីមានការរៀបចំនៅតាមរមណីយដ្ឋាននានា សម្រាប់ទទួលភ្ញៀវទេសចរណ៍ទៅកម្សាន្ត នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះ នៅតាមទីវត្តអារាមក៏ដូចជាសាលារៀន និងតាមតំបន់ទីប្រជុំជនផ្សេងៗ អាជ្ញាធរនៅតាមមូលដ្ឋានក៏មានការរៀបចំសង្ក្រាន្ត ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មីនិងមានការលេងល្បែងកម្សាន្ដប្រពៃណីជាច្រើន។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តក្រចេះបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានចូលរួមលេង កម្សាន្តតាមវត្តអារាមនានា សរុបប្រមាណ២១,៤០០នាក់។ ដោយឡែកភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានទៅលេងនៅតាមរមណីយដ្ឋាននានាក្នុងខេត្តក្រចេះមានចំនួន៥១,០៥២នាក់ ក្នុងនោះភ្ញៀវជាតិ៥០,៦៧៥នាក់ និងភ្ញៀវទេសចរអន្តរជាតិ ៣៧៧នាក់។

រមណីយដ្ឋានដែលភ្ញៀវទេសចរទៅលេងកម្សាម្ដច្រើនជាងគេ ក្នុង ចំណោមរមណីយដ្ឋាននានាក្នុងខេត្ត គឺរមណីយដ្ឋានទឹកជួរកាំពី, រមណីយដ្ឋានអន្លង់ផ្សោតកាំពី, សហគមន៍អេកូរទេសចរណ៍ឆ្នេរខ្សាច់កោះទ្រង់, រមណីយដ្ឋានភ្នំសំបុក, រម្មណីយដ្ឋានភ្នំសុពណ៌កាឡី, ឆ្នេរខ្សាច់មុខព្រះវិហារធំសសរ១០០, រមណីយដ្ឋានកោះព្រហ្មចារី, រមណីយដ្ឋានកោះសាមសិប។ ជាមួយគ្នានេះ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំនេះ អាជ្ញាធរខេត្តក្រចេះបានរៀបចំសង្ក្រាន្តឆ្នាំថ្មីនៅតាមវត្តអារាម សាលារៀន សរុបចំនួន៧០ទីតាំង ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករខុសប្លែកពីឆ្នាំមុនៗ៕

ដកស្រង់ពី៖ Fresh News