Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​រូបសំណាក​សេះ​សមុទ្រ​ខេត្ត​កំពត​ ​ទទួល​បាន​ការចាប់អារម្មណ៍​ខ្លាំង

  • បោះពុម្ព

ដោយមានការប្រដូចទៅនឹងរូបសំណាកតំណាងប្រទេស (Merlion) របស់ប្រទេសសឹង្ហបុរី ដែលជារូបចម្លាក់ក្បាលតោខ្លួនត្រី រូបសំណាកសេះសមុទ្រដែលទើបនឹងបង្ហាញខ្លួនថ្មីនេះ បានធ្វើឱ្យមានភាពល្បីល្បាញរបស់ប្រទេស។ ក្រុងកំពតដ៏តូចដែលមិនសូវមានអ្នកចាប់អារម្មណ៍ពីមុន ឥឡូវនេះមានភាពទាក់ទាញភ្ញៀវទេសចរដែលមាននិមិត្តរូបដូចជា Merlion ដែរ។

រូបសំណាកដែលមានកម្ពស់ ៨ ម៉ែត្រ នៅខាងមុខសាលាខេត្តចាស់ បាញ់ទឹកចូលទៅក្នុងស្ទឹងកំពង់បាយ ដោយមានភ្លើងចម្រុះពណ៌ដ៏អស្ចារ្យ នាពេលរាត្រី។ ទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិបាននាំគ្នាទៅទស្សនាទស្សនីយភាពថ្មីនេះ យ៉ាងច្រើនកុះករ ដោយមនុស្សម្នា បានដាក់ឈ្មោះវាថា Singapot។

មួយថ្ងៃមុនការសម្ពោធជាផ្លូវការនៅថ្ងៃពុធនេះ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតបានចុះពិនិត្យការដំឡើងនេះ ដោយរំលេចពីសារៈសំខាន់នៃទីតាំងជាគោលដៅទេសចរណ៍ដ៏មានតម្លៃ។ សេះសមុទ្រត្រូវបានជ្រើសរើសជានិមិត្តរូបនៃជីវចម្រុះដ៏សម្បូរបែបដែលមាននៅក្នុងទឹកនៃខេត្តកំពត។ កាលបរិច្ឆេទនៃការសម្ពោធត្រូវបានជ្រើសរើសសម្ពោធឱ្យបានមុនថ្ងៃចូលឆ្នាំខ្មែរ ថ្ងៃទី ១៣ ដល់ទី ១៦ ខែមេសា។

Jeremie Clement អគ្គនាយកក្រុមហ៊ុន Peninsula Phnom Penh បាននិយាយថា ការសាងសង់រូបសំណាកសេះសមុទ្រថ្មីនៅខេត្តកំពត ដើម្បីជំរុញទេសចរណ៍ក្នុងស្រុក គឺជាគំនិតផ្តួចផ្តើមដ៏គួរឱ្យចាប់អារម្មណ៍មួយ។ គំនិតដែលយកគំរូតាមទីក្រុងនានាដូចជាប្រទេសសិង្ហបុរី ដែលមានរូបសំណាក Merlion បានក្លាយជានិមិត្តសញ្ញាដ៏ល្បីបំផុតរបស់ប្រទេស ហើយទាក់ទាញអ្នកទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំ ឬដូចជាទីក្រុងហ្សឺណែវ ដែលមានអាងបាញ់ទឹក Jet d’Eau ជាកន្លែងតំណាងដ៏ល្បីល្បាញដែលទាក់ទាញភ្ញៀវទេសចរ។

Clemy Balasoto ម្ចាស់ក្រុមហ៊ុន Phoenix Lab Asia និងជានាយកផ្នែកទីផ្សារផ្នែកលក់ Real Spa Cambodia បាននិយាយថា រូបសំណាកសេះសមុទ្រថ្មីនៅក្នុងខេត្តកំពត គឺលើសពីកន្លែងទស្សនាថ្មី។ វាឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់ក្រុង និងគោលដៅរបស់ខ្លួន ដើម្បីបង្ហាញនូវកន្លែងសម្គាល់វប្បធម៌។ ការលាយបញ្ចូលគ្នានៃសិល្បៈសម័យទំនើបជាមួយនឹងអារម្មណ៍ជាប្រវត្តិសាស្ត្ររបស់ខេត្តកំពត រូបសំណាកបង្ហាញពីការរួមបញ្ចូលគ្នានៃទីក្រុងចាស់ និងថ្មី។

សេះសមុទ្រតំណាងឱ្យភាពអត់ធ្មត់ និងសុភមង្គល ដែលស័ក្តិសមនឹងបរិយាកាសដ៏រីករាយ និងទាក់ទាញរបស់ខេត្តកំពត។ រូបសំណាកនេះ ផ្តល់ភាពសប្បាយរីករាយជាមួយនឹងបរិយាកាសដ៏ស្ងប់ស្ងាត់ដល់ទេសចរខ្មែរ និងទេសចរបរទេស។

Catherine Germier-Hamel ស្ថាបនិក និងជានាយកប្រតិបត្តិនៃ Millennium Destinations បាននិយាយថា សេះសមុទ្រនេះគឺជាការរំលឹកដ៏ល្អមួយថា ខេត្តកំពតក៏ជាគោលដៅទេសចរណ៍មាត់សមុទ្រផងដែរ។ “ទោះជាយ៉ាងណា រូបសំណាកនេះធ្វើឲ្យខ្ញុំនឹកឃើញ Merlion របស់ប្រទេសសិង្ហបុរី ប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ ខ្ញុំចូលចិត្តរង្វង់មូលដែលមានរូបផ្លែធុរេនជាកន្លែងតំណាង”។

Clement បានបន្តថា ដូចរូបសំណាកក្តាមនៅកែបបានក្លាយទៅជានិមិត្តសញ្ញាដែលភ្ជាប់ជាមួយទីក្រុង និងអត្តសញ្ញាណរបស់ខេត្ត ហើយរូបសំណាកសេះសមុទ្រថ្មីនៅកំពតពិតជាអាចដើរតួជាម៉ាកយីហោសម្រាប់ទីក្រុង។ នៅពេលដែលមនុស្សគិតដល់ខេត្តកែប ពួកគេតែងតែគិតពីឆ្នេរសមុទ្រដ៏ស្រស់ស្អាត អាហារសមុទ្រ និងប្រាកដណាស់គឺរូបសំណាកក្តាម។ ដូចគ្នានេះដែរ ជាមួយនឹងការដាក់បង្ហាញរូបសំណាកសេះសមុទ្រនៅខេត្តកំពត វាអាចក្លាយជាចំណុចទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាពលរដ្ឋក្នុងស្រុក ដែលជានិមិត្តរូបនៃការតភ្ជាប់ទីក្រុងទៅនឹងជីវិតតាមដងស្ទឹង និងសមុទ្រ។

ដកស្រង់ពី៖ ខ្មែរថាមស៍