Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទៅលេងសង្ក្រាន្ត​វត្តភ្នំ មិនបាច់បារម្ភ​ថាអត់កន្លែងផ្ញើឡានម៉ូតូទេ

  • បោះពុម្ព

រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសថា អាជ្ញាធរមានសមត្ថកិច្ចនឹងរៀបចំចំណតសម្រាប់អ្នកចូលរួមកម្មវិធីសង្ក្រាន្តវត្តភ្នំ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីបញ្ចៀសការកកស្ទះចរាចរ។

ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋដែលពុំមានការចាំបាច់ ពុំគួរធ្វើដំណើរឆ្លងកាត់បរិវេណទីតាំងប្រារព្ធពិធីឡើយ ព្រោះអាចមានចរាចរណ៍មមាញឹកខ្លាំងដោយសារមធ្យោបាយធ្វើដំណើររបស់អ្នកចូលរួមកម្មវិធី ពោលគឺបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធី។ គួរដឹងថា ក្នុងពិធីសង្ក្រាន្តវត្តភ្នំ រយៈពេល ៤ថ្ងៃ ក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះ នឹងមានកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើន ដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ ប្រគំតន្រ្តីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌៕

 

ដកស្រង់ពី៖Fresh News