Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អត់មាន «អង្គរសង្ក្រាន្ត» តែមានត្រឹម «សៀមរាបសង្ក្រាន្ត» ក៏អាចធ្វើឱ្យមនុស្សសម្រុកទៅលេងច្រើនដែរ

  • បោះពុម្ព

រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត» ឆ្នាំ២០២៤ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

កាលពីថ្ងៃទី១ ខែមេសា នៅបរិវេណសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប បានរៀបចំពិធីក្រុងពលីបួងសួងសុំសេចក្តីសុខ ដេីម្បីក្រុមការងាររៀបចំព្រឹត្តិការណសៀមរាបសង្ក្រាន្តក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាព សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបចូលរួមផងដែរ។

ព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត» នឹងធ្វើឡើងនៅទីតាំងសួនច្បារព្រះរាជដំណាក់ សួនច្បារព្រះអង្គចេកព្រះអង្គចម មុខសណ្ឋាគារវិចតូរីយ៉ា ព្រមទាំងទីតាំងតាមបណ្ដោយស្ទឹងសៀមរាប ចាប់ពីស្ពានថ្មមន្ទីរទេសចរណ៍ចាស់ ដល់ស្ពានថ្មវត្តដំណាក់ ដោយមានកម្មវិធីកំសាន្ដសប្បាយជាច្រើនដូចជា៖ កម្មវិធីជិះទូកកំសាន្ដ , កម្មវិធីតំបន់់ត្រជាក់ស្រស់ស្រាយ , កម្មវិធីល្បែងប្រជាប្រិយខ្មែរ , កម្មវិធីសាសនា , កម្មវិធីពិព័រណ៍-ម្ហូបអាហារ , កម្មវិធីប្រគុំតន្ដ្រី , ការសម្ដែងសិល្បៈបុរាណ និងកម្មវិធីជាច្រើនផ្សេងៗទៀត។

ការរៀបចំព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងជំរុញឲ្យយុវជន ភ្ញៀវជាតិ និងអន្ដរជាតិ ក៏ដូចជាសាធារណៈជនបានស្វែងយល់ពីមរតក អរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីខ្មែរ ព្រមទាំងចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ក៏ដូចជាការចូលរួមចំណែកអបអរសាទរឆ្នាំទស្សនាសៀមរាប២០២៤ ផងដែរ ។ មួយវិញទៀតក៏ជាការបំផុសគំនិតរួបរួមកម្លាំងសាមគ្គីភាពជាគ្រួសារខ្មែរតែមួយ ក្នុងមោទនភាពជាតិខ្មែរជាធ្លុងមួយ និងបណ្ដុះស្មារតីអភិរក្ស និងអភិវឌ្ឍអរិយធម៌ វប្បធម៌ បាវចនាជាតិ ព្រលឹងជាតិ និងអត្តសញ្ញាណជាតិខ្មែរ ក្នុងបរិបទ នៃសមាហរកម្មសហគមន៍ ប្រជាជាតិអាស៊ីអាគ្នេយ៍ រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ក្នុងសម័យកាលសាកលភាវូបនីយកម្មទំនើបជំនាន់ថ្មី៕

ដកស្រង់ពី៖Sabay News