Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកជំនាញ​មានការ​យល់ឃើញ​ខុសគ្នា​លើ​ការ​ផ្តល់​ទិដ្ឋាការ​ទេសចរណ៍​ពេញ​មួយ​ជីវិត​

  • បោះពុម្ព

ប្រទេសមួយចំនួនក្នុងពិភពលោកបានផ្តល់ទិដ្ឋាការពេញមួយជីវិតដល់ភ្ញៀវទេសចរ។ សំណូរសួថាតើកម្ពុជាគួរតែអនុវត្តតាមប្រទេសទាំងនេះដែរឬទេ? ផលប៉ះពាល់លើសង្គម និងសហគមន៍ ចាំបាច់ត្រូវពិចារណាដោយអ្នកជំនាញមកពីវិស័យពាក់ព័ន្ធ។

ខណៈដែលប្រទេសកម្ពុជាផ្តល់ទិដ្ឋាការសម្រាប់១ឆ្នាំដល់ជនបរទេសតែប៉ុណ្ណោះ លោក Jeremie Clement អ្នកគ្រប់គ្រងទូទៅនៅ Peninsula Phnom Penh បាននិយាយថា លោកដឹងតែប្រទេសមួយគត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលផ្តល់ទិដ្ឋាការរយៈពេលដប់ឆ្នាំនៅប្រទេសម៉ាឡេស៊ីជាមួយនឹងកម្មវិធី My Second Home (MM2H) ។ ការដាក់ឱ្យប្រើប្រាស់ទិដ្ឋាការពេញមួយជីវិតអាចជាកាតាលីករសម្រាប់ឧស្សាហកម្មទេសចរណ៍របស់កម្ពុជា តាមរយៈការទាក់ទាញភ្ញៀវទេសចររយៈពេលវែងដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក។

លោក Olivier Deschamps ប្រធានប្រតិបត្តិក្រុមហ៊ុន Wecare Insurance Broker Co Ltd បាននិយាយថា “មានប្រទេសជាច្រើនដែលផ្តល់ទិដ្ឋាការពេញមួយជីវិតតាមរយៈកម្មវិធីវិនិយោគ ឬដោយគ្រាន់តែទិញសញ្ជាតិ។ លោកបានបន្ថែមថា ប៉ារ៉ាហ្គាយ ប៉ាណាម៉ា ប្រទេសការាបៀនមួយចំនួន និងប្រទេសថៃក៏បានអនុវត្តវិធានការនេះផងដែរ។

Alexis de Suremain ស្ថាបនិក Maads បាននិយាយថា “យើងគឺជាគោលដៅទេសចរណ៍បែបវប្បធម៌។ ប៉ុន្តែ គោលដៅទេសចរណ៍វប្បធម៌ភាគច្រើនមិនអាចទាក់ទាញភ្ញៀវទេសចរអោយត្រឡប់មកកម្សាន្តសាជាថ្មីវិញនោះទេ។ មិនខុសពីប្រទេសអេហ្ស៊ីបទេ មនុស្សជាច្រើនទៅលេងប្រទេសអេហ្ស៊ីបតែម្ដង បើទោះបីវាជាគោលដៅដ៏គួរឲ្យចាប់អារម្មណ៍ខ្លាំងក៏ដោយ។

Benoît Lasselin ដៃគូ C4, C4 Adventures បានលើកឡើងថា បញ្ហាប្រឈមចម្បងក្នុងការផ្តល់ទិដ្ឋាការពេញមួយជីវិត យើងត្រូវធានាបាននូវការពិនិត្យត្រឹមត្រូវនៃអ្នកដាក់ពាក្យដើម្បីរក្សាសន្តិសុខ វិនិច្ឆ័យច្បាស់លាស់សម្រាប់សិទ្ធិទទួលបានដើម្បីការពារការរំលោភបំពាន ឬកេងយកប្រយោជន៍ពីប្រព័ន្ធទិដ្ឋាការ និងការគ្រប់គ្រងការងាររដ្ឋបាលដែលទាក់ទងនឹងដំណើរការ និងត្រួតពិនិត្យអ្នកកាន់ទិដ្ឋាការពេញមួយជីវិត។

អ៊ុំ សុវត្ថិធីតា នាយកផ្នែកលក់ រីសត រ៉ូយ៉ាល់ សាន់ កោះរ៉ុង បានលើកឡើងថា “ប្រសិនបើខ្ញុំមិនច្រឡំទេ វៀតណាមផ្តល់ទិដ្ឋាការដោយឥតគិតថ្លៃរយៈពេលបីសប្តាហ៍ដល់ភ្ញៀវទេសចរដែលចូលប្រទេសរបស់ពួកគេ ហើយបន្ទាប់ពីបីសប្តាហ៍ ពួកគេនឹងត្រូវបង់ប្រាក់”។ យុទ្ធសាស្ត្រនេះជួយឧស្សាហកម្មផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ។ នៅពេលដែលគោលដៅទទួលបានភ្ញៀវកាន់តែច្រើន ពួកគេអាចផ្លាស់ប្តូរយុទ្ធសាស្ត្រទិដ្ឋាការម្តងទៀត។

លោក Giulio D’Alberto អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ Zanier, Phum Baitang បាននិយាយថា “សម្រាប់ខ្ញុំ ខ្ញុំគិតផ្សេងទៅវិញព្រោះវានឹងបង្កើនចំនួនអ្នកស្នាក់នៅរយៈពេលយូរ ដូចជាអ្នកចូលនិវត្តន៍។ បញ្ហាប្រឈមចម្បងគឺការគ្រប់គ្រងលើអ្នកដែលទទួលបានទិដ្ឋការ និងអាកប្បកិរិយារបស់ពួកគេពេលមកដល់ក្នុងប្រទេស»។

ការតស៊ូមតិអោយមានការបង្កើតទិដ្ឋាការក្នុងតំបន់ស្រដៀងទៅនឹងទិដ្ឋការ Schengen សម្រាប់តំបន់អឺរ៉ុប លោក Daniel de Gruiter នាយកគ្រប់គ្រង Lolei Travel Asia បានសម្តែងពីចំណាប់អារម្មណ៍ថា ទិដ្ឋាការប្រភេទនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសនីមួយៗនៅក្នុងតំបន់។ ទិដ្ឋាការដែលគ្របដណ្តប់ប្រទេសថៃ ឡាវ កម្ពុជា និងវៀតណាមនឹងជំរុញឱ្យការធ្វើដំណើរកាន់តែមានរយៈពេលយូរនៅក្នុងតំបន់។ នៅពេលដែលនរណាម្នាក់បានដាក់ពាក្យសុំទិដ្ឋការបែបនេះ ពួកគេអាចធ្វើដំណើរទៅកាន់គ្រប់ប្រទេសនៅអឺរ៉ុបដែលជាសមាជិករបស់ទិដ្ឋការ Schengen ។

លោក Jean Claude Dhuez ស្ថាបនិក Sâmata បានចោទសួរថា”សំណួរដំបូងរបស់ខ្ញុំគឺ ហេតុអ្វីបានជាខ្ញុំគួរចំណាយបន្ថែមទៀតសម្រាប់ទិដ្ឋាការទៅលេងប្រទេសដែលខ្ញុំមិនធ្លាប់ទៅ ហើយខ្ញុំមិនដឹងថាខ្ញុំនឹងទៅកន្លែងនោះម្តងទៀត?” ។ សំណួរមួយទៀតគឺ តើកម្ពុជាត្រូវផ្តល់អ្វីល្អជាងប្រទេសជិតខាងដែលមានគោលនយោបាយឥតយកថ្លៃទិដ្ឋាការ?

លោក Clement បានបន្តថា ក្តីបារម្ភមួយគឺផលប៉ះពាល់ដែលអាចកើតមានលើវប្បធម៌ក្នុងស្រុក និងសហគមន៍ ប្រសិនបើជនបរទេសមួយចំនួនធំមកតាំងទីលំនៅក្នុងប្រទេសកម្ពុជាភ្លាមៗនោះ ។ តើរដ្ឋាភិបាលនឹងជ្រើសរើសតែប្រទេសមួយចំនួនទេ? ឬមានត្រូវមានលក្ខខណ្ឌយ៉ាងដូចម្តេច?

សំណួរដូចនេះនឹងបន្តត្រូវបានលើកឡើងនៅពេលជជែកវែកញែកជុំវិញបញ្ហានេះ។ អ្វីដែលបាននិយាយនិងធ្វើរួច វានឹងក្លាយជាឱកាសដ៏ល្អបំផុត។

ដកស្រង់ពី៖ ខ្មែរថាមស៍