Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា គ្រោង​ស្នើដាក់​សម្បត្តិវប្បធម៌ខ្មែរជាច្រើន​ទៀត ចូលក្នុង​បញ្ជីបេតិកភណ្ឌពិភពលោក រួមមាន​សង្ក្រាន្ត​ផងដែរ

  • បោះពុម្ព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងឱ្យដឹងថា កម្ពុជាគ្រោងស្នើដាក់សម្បត្តិវប្បធម៌ខ្មែរជាច្រើនទៀតចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយក្នុងនោះរួមមានទាំង សង្ក្រាន្តនៅកម្ពុជា ផងដែរ។

ក្នុងពិធីសម្ពោធឆ្លងព្រះបទុមចេតិយ វត្តមណីរតនារាម ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី បានបញ្ជាក់ថា សម្បត្តិវប្បធម៌ ដែលកម្ពុជាគ្រោងនឹងស្នើដាក់រួមមានដូចជា៖ គុកទួលស្លែង, មន្ទីរ ម១៣, សារមន្ទីរជើងឯក, ប្រាសាទបន្ទាយឆ្មារ, ប្រាសាទភ្នំដា, តំបន់ភ្នំព្រះរាជទ្រព្យ, ប្រាសាទព្រះខ័នកំពង់ស្វាយ, ប្រាសាទបេងមាលា, រមណីយដ្ឋានបុរាណវិទ្យាភ្នំគូលែន, ក្រមា, អាពាហ៍ពិពាហ៍ខ្មែរ និងសង្ក្រាន្តនៅកម្ពុជា។ ជាមួយគ្នានោះ សម្តេច ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រៀមឯកសារដើម្បីចុះបញ្ជីសង្ក្រាន្តនៅកម្ពុជា ឱ្យរួចរាល់នៅឆ្នាំក្រោយនេះ និងអាចចូលក្នុងបញ្ជីបេតិកភណ្ឌនៅឆ្នាំ២០២៦ ដើម្បីកុំឱ្យមានមន្ទិលសង្ស័យ និងការបកស្រាយផ្សេងៗ៕

ដកស្រង់ពី៖Sabay News