Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យដកហូតដីទំហំប្រមាណ ៤គីឡូម៉ែត្រ នៅកន្លែងផ្លូវអន្ទង់អាំងទុកជាកន្លែងអភិរក្ស

  • បោះពុម្ព

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំឱ្យដកហូតដីទំហំប្រមាណប្រមាណ ៤គីឡូម៉ែត្រ នៅកន្លែងផ្លូវអន្ទង់អាំងក្នុងស្រុកវាលវែង ទុកជាកន្លែងអភិរក្សសម្រាប់ទេសចរណ៍ ផ្សារភ្ជាប់និងធម្មជាតិ។

ដោយក្នុងនោះសម្តេចក៏បានសម្រេចឱ្យលោក កែវ រតនៈ ជាប្រធានក្រុមការងារដឹកនាំជជែកដកហូតដីនេះមករក្សាទុក ធ្វើជាទេសចរណ៍ផ្សារភ្ជាប់និងធម្មជាតិពីព្រោះមិនងាយមានកន្លែងព្រៃធម្មជាតិដ៏ស្រស់ស្អាតបែបនេះណាស់។ ថ្លែងនៅក្នុងពិធីសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្តមណីរតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចបានមានប្រសាសន៍ថា «កន្លែងផ្លូវអន្ទង់អាំងរបស់យើង "បុប្ផាលាក់ខ្លួន" កន្លែងហ្នឹងអ៊ីចេះ ខ្ញុំឲ្យពិនិត្យឡើងវិញ។

កន្លែងហ្នឹងមួយស្រុកខ្មែរមានតែកន្លែងហ្នឹងទេ ហើយតែ ៤ គីឡូម៉ែត្រគត់វាស់ត្រង់ បើគិតជាផ្លូវ ១០ គីឡូម៉ែត្រ។ កន្លែងហ្នឹងខ្ញុំទៅចុះថតរូប សម្ដេចតេជោទៅហៅបុប្ផាលាក់ខ្លួន។ កន្លែងហ្នឹងគឺរក្សាបានល្អសម្រាប់អត្ថប្រយោជន៍ យើងរយៈពេលវែង»។ សម្ដេចបន្ដថា «កន្លងទៅក៏មានការឈូសឆាយអភិវឌ្ឍន៍កន្លែងខ្លះ។

អ៊ីចឹងខ្ញុំសុំឲ្យពិនិត្យឡើងវិញ គឺឥឡូវត្រូវកែសម្រួលចេញទាំងអស់ការអភិវឌ្ឍកម្រិតណា ហើយរកវិធីដោះស្រាយកម្រិតណា ហើយរក្សាកន្លែងហ្នឹងអា ៤ គីឡូដីហ្នឹង ហើយតំបន់សង់ខាងហ្នឹងជាតំបន់អភិរក្សធម្មជាតិ សម្រាប់ប្រជាពលរដ្ឋយើង និងទេសចរណ៍ក្នុងស្រុក និងក្រៅស្រុក»។ ក្រៅពីនោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ប្រកាសផ្អាកការចេញបណ្ណគម្រោងវិនិយោគផ្សារភ្ជាប់ធម្មជាតិដែលមានដីទំហំក្រោម១០ហិកតាផងដែរ។ សម្រាប់គម្រោងអនុវត្តន៍ហើយ អនុញ្ញាតឱ្យបន្ត ប៉ុន្តែចំពោះគម្រោងណាអនុវត្តន៍មិនត្រូវ រឿង ហើយខុសឆ្គងធ្ងន់ធ្ងរត្រូវដកហូតជាបន្ទាន់ ហើយសម្រាប់គម្រោងបានអាជ្ញាបណ្ណហើយមិនទាន់អនុវត្តន៍ គឺទុករយ:ពេល៦ខែ ដើម្បីឲ្យពិចារណាសារើឡើងវិញ៕

ដកស្រង់ពី៖ business-cambodia