Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បដិមា​មួយ​នៅ​ប្រាសាទ​ភ្នំ​បាខែង​កំពុង​ទទួល​បានការ​ជួសជុល​ឡើងវិញ​

  • បោះពុម្ព

ក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងជួសជុលបដិមាធ្វើពីថ្មភក់មួយ នៅចំពីមុខបណ្ណាល័យខាងត្បូង នៃប្រាសាទភ្នំបាខែង។

អ្នកជំនាញអភិរក្សថ្មនៅប្រាសាទភ្នំបាខែង លោក សយ សុភារិន្ទ បានឱ្យដឹងថា រូបបដិមានោះ បានបាក់បែកធ្ងន់ធ្ងរជាច្រើនកន្លែង តាំងពីព្រះកេស ដៃសងខាង ព្រមទាំងជើងខាងស្តាំ ក៏បាក់ពាក់កណ្ដាល ជាហេតុធ្វើឱ្យក្រុមអ្នកបច្ចេកទេសមិនអាចដឹងថា ជាបដិមាអ្វីច្បាស់លាស់ឡើយ។

ចំពោះពេលវេលា និងមូលហេតុដែលធ្វើឱ្យរូបបដិមានេះ បាក់ធ្លាក់យើងមិនទាន់ដឹងឱ្យប្រាកដ។ ក៏ប៉ុន្តែ ផ្អែកតាមស្លាកស្នាមស៊ីម៉ង់ត៍ដែលសេសសល់ យើងអាចដឹងថា កន្លងមក រូបបដិមានេះ ធ្លាប់មានការជួសជុលដោយសាលាបារាំងចុងបូព៌ាម្ដងមកហើយ។

បច្ចុប្បន្ននេះ ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជួសជាថ្មីម្ដងទៀតជាច្រើនកន្លែងដូចជា សិក្សាអំពីគ្រឹះ ពិនិត្យមើលជើងទម្ររបស់រូប។ ជួសជុលជើងទម្រនៅផ្នែកខាងស្តាំដែលប្រេះ ដោយស្វានដាក់ស្នូលដែកអ៉ីណុកដើម្បីតភ្ជាប់ប្រអប់ជើងឡើងវិញជាដើម។ ក្នុងការជួសជួលបដិមាថ្មភក់បុរាណមួយនេះ ក្រុមអ្នកបច្ចេកទេស ក៏នឹងត្រូវឆ្លាក់ថ្មថ្មីមកបំពេញជំនួសនៅតាមកន្លែងដែលបាត់៕

ដកស្រង់ពី៖ ខ្មែរថាមស៍